កម្មករជាងបាញ់ថ្នាំម្នាក់ធ្វេសប្រហែសលើកដែកទីបទៅប៉ះនឹងខ្សែកាបភ្លើងឆ្លងផ្ទុះឆក់ឆេះរលាករងរបួសធ្ងន់ម្នាក់ស្រាល២នាក់
ភ្នំពេញ៖ បុរសជាកមម្មករជាងបាញ់ថ្នាំម្នាក់ខណៈដែលធ្វេសប្រហែសលើកដែកទីបទៅប៉ះនឹងខ្សែកាបភ្លើងដែលមានតង់ស្យុងខ្ពស់បណ្តាលឲ្យឆ្លងផ្ទុះឆក់ឆេះរលាកពេញខ្លួនរងរបួសធ្ងន់ចំណែក២នាក់ទៀតរងរបួសស្រាលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៣ខែមិថុនាឆ្នាំ២០១៩ស្ថិតនៅការដ្ឋានសំណង់ចិនមួយកន្លែងក្រុម១៤តាមផ្លូវ២០០៤ភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះឈ្មោះឡុងណារិនភេទប្រុសអាយុ២៦ឆ្នាំមុខរបរជាងបាញ់បៀកថ្នាំទើបមកធ្វើការបាន៥ថ្ងៃ ហើយមានទីលំនៅឃុំចំណាលើស្រុកស្ទោងខេត្តកំពង់ធំ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថាសំណង់ខាងលើជាសំណង់ចិនសាងសង់ក្បែរនឹងខ្សែកាបភ្លើងដែលមានតង់ស្យុងខ្ពស់ហើយនៅវេលាម៉ោងខាងលើខណៈដែលជនរងគ្រោះលើកដែកទីបយកឡើងទៅលើចាប់រន្ទាបែជាប៉ះចំនឹងខ្សែកាបទើបបណ្តាលឲ្យឆ្លងឆក់គ្នាកម្មករចំនួន៣នាក់ធ្ងន់ម្នាក់ស្រាល២នាក់។
ជនរងគ្រោះក្រោយកើតហេតុត្រូវបានកម្មករប្រជាពលរដ្ឋជួយលើកជនរងគ្រោះរបួសធ្ងន់ម្នាក់ដាក់ចុះដឹកតាមម៉ូតូកង់បីបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិចិនតុងដើម្បីសង្គ្រោះអាយុជីវិត ។
តាមប្រជាពលរដ្ឋបានលើកឡើងថាសំណង់ជនជាតិចិនខាងលើមិនដឹងថាមានច្បាប់ឬអត់ច្បាប់នោះទេសំណង់សង់គៀកជាប់នឹងខ្សែកាបភ្លើងដែលបង្កហារនិភ័យច្រើនប្រឈមគ្រោះថ្នាក់៕