អជ្ញាធរខណ្ឌទួលគោកចុះបង្រ្កាបល្បែងស៊ីសងដកហូតសំភារះមួយចំនួននិងបានបិទផ្លុំបេជាបណ្ណោះអាសន្
អជ្ញាធរខណ្ឌទួលគោកចុះបង្រ្កាបល្បែងស៊ីសងដកហូតសំភារះមួយចំនួននិងបានបិទផ្លុំបេជាបណ្ណោះអាសន្ន
ភ្នំពេញ៖
ក្រោយពីមានការលេចឮព័ត៌មានថាទីតាំងភ្នាល់បាល់តាមអនឡាញ គ្មានយីហោ មួយកន្លែងដែលស្ថិត នៅផ្ទះលេខ៥០z ផ្លូវ២៣១ ក្រុម២៧ ភូមិ៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក បានបើកអាជីវកម្មបង្កប់ល្បែងស៊ីសងខុសច្បាតាមអនឡាញត្រូវបាន លោក ទៀវ សំអឿន អភិបាលរងខណ្ឌទួលគោក ចុះសហការជាមួយចៅសង្កាត់ផ្សារដើមគរនិងនគរបាលប៉ុស្តិ៍ផ្សារដើមគរ រួមជាមួយនឹងកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក បានចុះត្រួតពិនិត្យដោយឃើញថាទីតាំងខាងលើនេះបានបង្កប់ល្បែងភ្នាល់ខុសច្បាប់ និងបានធ្វើចុះកិច្ចសន្យាផ្អាកអាជីវកម្មនេះបណ្តោះអសន្នកាលពី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ។
ដោយមានប្រជាពលរដ្ឋតែងតែរអ៊ូរទាំថា កូនចៅពួកគាត់ ក្រុមយុវវ័យ គេចសាលារៀន ចោលការងារ ដោយសារវក់នឹងល្បែងស៊ីសងភ្នាល់តាមប្រព័ន្ធអនឡាញទាំងនេះ ភ្លេចបាយ ភ្លេចផ្ទះ ដោយញៀននឹងល្បែងហ្គេម ភ្នាល់បាល់និងល្បែងស៊ីសងជាច្រើនប្រភេទទៀត ដែលជ្រកក្រោមស្លាកអ៊ិនធើណេត មិនថាទីតាំងណេតខាងលើ ឬទីតាំងណេតដទៃទៀត ពុំដែលឃើញខាងអាជ្ញាធរសមត្ថកិច្ចណាចុះមកធ្វើការត្រួតពិនិត្យ នូវរបរខាងលើនេះទេ។ ពួកគាត់ព្រមទទួលស្គាល់ហើយ ការបើកអ៊ិនធើណេត ស្របច្បាប់ អនុញាតិឲ្យបើកពីមន្ទីរ ការិយាល័យទេសចរណ៍ ខណ្ឌ ក្រុង ក៏ប៉ុន្តែ ក្រោយពីបើកដំណើរការនូវរបរ សេវាកម្ម ប្រព័ន្ធអ៊ិនធើណេត ម្ចាស់ទីតាំងជាអ្នកលួចបើកបន្ថែម ឲ្យលេងល្បែងស៊ីសង ដូច្នេះដូចផ្តល់ឱកាសឲ្យក្រុមអ្នកញៀនល្បែង បានចូលលេងដោយសេរីទៅវិញតែពួកគាត់មិនជឿថា មានច្បាប់មកពីណា ដែលអនុញាតិអោយបើកទីតាំងល្បែងស៊ីសងខុសច្បាប់ ទោះតាមអ៊ិនធើណេត ឬតាមកន្លែងណាបាននោះទេ។
លោក ទៀវ សំអឿន អភិបាលរងខណ្ឌទួលគោក រួមនឹងគណឯកភាពសង្កាត់ បានធ្វើកំណត់ហេតុយកទៅបិទនៅជាប់ជញ្ជាំង ដើម្បីបញ្ជាក់ឲ្យម្ចាស់ទីតាំងដឹង ដោយមិនអនុញាតិអោយបើកអាជីវកម្ម ដោយមិនមានច្បាប់អនុញាតិបែបនេះតទៅទៀត បើពុំដូច្នោះ ម្ចាស់ទីតាំងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ជាក់ជាមិនខាន។
តាមប្រសាសន៍លោក ទៀវ សំអឿន អភិបាលរងខណ្ឌទួលគោក បានបញ្ជាក់ប្រាប់ឲដឹងថា រាល់មន្ត្រីថ្នាក់ក្រោម ត្រូវតែបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ និងមិនត្រូវពាក់ព័ន្ធនិងល្បែងអស់ទាំងនោះទេ បើលោកដឹងថាមានមន្ត្រីរូបណា ចៅសង្កាត់ នាយប៉ុស្ដិ៍ មានការឃុបគ្នាលួចលាក់បើកល្បែង លោកនិងចាត់វិធានការតាមច្បាប់។
ក្តីព្រួយបារម្មណ៍របស់ពលរដ្ឋ លើវាសនាអនាគត់ កូនចៅ យុវវ័យ ខាងលើពលរដ្ឋ ទទូចស្នើសុំដល់អាជ្ញាធរ សមត្ថកិច្ច នៅពេលនេះមេត្តាជួយចុះទៅពិនិត្យ ឬវិធានការ ជាបំណែកមួយដើម្បីកាត់បន្ថយបទល្មើសក្នុងមូលដ្ឋាន ហើយក៏ដើម្បី សន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមផងដែរ។បក្សីចាំក្រុង