សមត្ថកិច្ចខណ្ឌដង្កោបញ្ជូនខ្លួនសន្តិសុខ យាមការដ្ឋាន បុរីប៉េងហួតចំនួន៤នាក់ទៅតុលាការពាក់ព័ន្ធករណីវាយសម្លាប់បុរសម្នាក់

ភ្នំពេញ៖  នៅព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៩កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោបានបញ្ជូនខ្លួនបុរសជាសន្ដិសុខយាមការដ្ឋានបុរីប៉េងហួតចំនួន៤នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់

យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថាទី១ឈ្មោះចាន់អេមអាយុ៣២ឆ្នាំមុខរបរសន្តិសុខបុរីប៉េងហួត, ទី២ឈ្មោះឈិតណាងអាយុ៣៤ឆ្នាំមុខរបរសន្តិប៉េងហួត, ទី៣ឈ្មោះផូភក្តីអាយុ៣៥ឆ្នាំមុខរបរសន្តិសុខប៉េងហួត  និងទី៤ឈ្មោះយុកសំកុលអាយុ៣៣ឆ្នាំចំណែកជនរងគ្រោះមានឈ្មោះសានវណ្ណះអាយុ៣៥ឆ្នាំស្នាក់នៅម្តុំកើតហេតុខាងលើ 

សូមរំលឹកថាបុរសម្នាក់បានស្លាប់ភ្លាមៗក្រោយពេលសន្តិសុខរបស់  បុរីប៉េងហួតព្រួតវាយទៅលើបុរសម្នាក់បណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅក្នុងការដ្ឋានបុរីប៉េងហួតស្ថិតនៅភូមិព្រែថ្លឹងសង្កាត់ជើងឯក  ខណ្ឌដង្កោ  កាលពីម៉ោង០៦និង៣០នាទីយប់ថ្ងៃទី២៨  ខែឧសភា  ឆ្នាំ២០១៩ 

លុះនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៩  ខែឧសភាឆ្នាំ២០១៩កម្លាំងនគរបាលព្រទណ្ឌខណ្ឌដង្កោសហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលជើងឯកធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យទាំង៤នាក់ចាត់ការបន្ដតាមនីតិវិធី