តុលាការចេញដីកាឃុំខ្លួនខ្មាន់កាំភ្លើងបាញ់នារីម្នាក់របួសភ្លៅនៅក្លឹបលុច្សសារី

ភ្នំពេញ៖ ចៅក្រមស៊ើបសួរលោកថាន់ឡេងនៅរសៀ លថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៩បានចេញដីការបង្គាប់ឲ្យនាំខ្លួនខ្មាន់កាំភ្លើងបាញ់នារីម្នាក់បាក់ភ្លៅដាក់ពន្ធ នាគារPJ ដើម្បីរង់ចាំការជំនុំជម្រះទោសទណ្ឌនៅ ពេលក្រោយ

លោកស្រី  ស៊ឺ  វណ្ណនី  ព្រះរាជអាជ្ញារងអមសាលា ដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ជនសង្ស័យឈ្មោះវីនសុក្របញ្ញាពីបទប៉ុនប៉ងឃាតកម្មតាមមាត្រា ២៧ និង មាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ។

ការបញ្ជូនខ្លួនជនសង្ស័យ និងសំណុំរឿងទៅតុលាការនេះធ្វើឡើងបន្ទាប់ពីលោកជំទាវ  ញ៉ែម មរកត នាំខ្លួនកូនប្រុសដែលជាជនសង្ស័យទៅសារភាពកំហុសចំពោះមុខសមត្ថកិច្ចកាលពីរសៀលថ្ងៃទី២៩ ខែ ឧសភា  ឆ្នាំ២០១៩ 

សូមបញ្ជាក់ថានារីម្នាក់ត្រូវបានក្រុមជនសង្ស័យ​​ បានដកកាំភ្លើងបាញ់ចំភ្លៅខាងស្តាំមួយគ្រាប់បណ្ដាលឲ្យរងរបួធ្ងន់កាលពីថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៩វេលាម៉ោង០២នឹង២០នាទីរំលងអាធ្រាត្រក្នុងក្លឹលុច្សសារីផ្ទះលេខ៥៣ផ្លូវ២១៤ភូមិសង្កាត់បឹងរាំងខណ្ឌ ដូនពេញរាជធានីភ្នំពេញ

​​បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងជនរងគ្រោះឈ្មោះនឹមលីណាភេទស្រីអាយុ២៩ឆ្នាំមុខ របរ​ លក់ដូរទីលំនៅផ្ទះលេខ៥៣ផ្លូវ៣៣៨សង្កាត់ទួលស្វាយព្រៃទីខណ្ឌចំការ​​មន​​ ។ ចំណែកជន សង្ស័យមានឈ្មោះវីនសុក្របញ្ញាអាយុ២៧ឆ្នាំ មានទីលំនៅម្ដុំសង្កាត់វាលវង់  ខណ្ឌ៧មករា  រាជធានីភ្នំពេញ 

មហាជនបានលើកជាចម្ងល់ថា ហេតុអ្វីក្លឹបកម្សាន្ត លុច្សសារី អនុញ្ញាតឲ្យក្រុមជនសង្ស័យមានសិទ្ធិយកកាំភ្លើងចូលទៅខាងក្នុងបាន រហូតអាចបាញ់បោះសេរីបណ្តាលឲ្យមានអ្នករងរបួសបែបនេះ? តើអាជ្ញាធរពាក់ព័ន្ធនឹងចាត់វិធានការផ្លូវច្បាប់យ៉ាងណាចំពោះក្លឹបកម្សាន្តលុច្សសារីបន្ទាប់មានសកម្មភាពបាញ់បោះសេរីបែបនេះ?