បញ្ជូនខ្លួនបុរសជនជាតិចិនម្នាក់ទៅតុលាការពាក់ព័ន្ធករណី នាំលុយដែលមានប្រភពមិនច្បាស់លាស់ពីទីក្រុងហុងកុង ចូលមកកម្ពុជា
ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ដែលនាំលុយដែលមានប្រភពមិនច្បាស់លាស់ពីទីក្រុងហុងកុង ចូលមកប្រទេ សកម្ពុជាត្រូវបានកម្លាំងនគរបាលអន្ដោប្រវេស ន៍នៃក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី៣០ខែ ឧសភាឆ្នាំ២ ០១៩នេះបានបញ្ជូនខ្លួនមកកាន់សាលា ដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
សូមរំលឹកថា កម្លាំងសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញសហការជា មួយការិយាល័យគយនិងរដ្ឋាករប្រចាំនៅព្រលានយន្តហោះ នៅល្ងាចថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៩នេះបានចាប់ជនជាតិចិនម្នាក់ទៀតនៅអាកាសយានដ្ឋានអន្តរ ជាតិភ្នំពេញដោយដកហូតលុយជិត១លានដុល្លារអាមេរិកដែលលុយនោះត្រូវបាននាំចូលពីទីក្រុងហុងកុងប្រទេសចិន។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃទទួលផែនការងារអន្តោប្រវេសន៍បានឲ្យដឹងថានៅវេលាម៉ោង១៥៖១០នាទីរសៀលថ្ងៃទី២៩ខែឧសភានេះប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានផ្អាកដំណើរជនជាតិចិនម្នាក់ដែលមានឈ្មោះថា LIAO JINGQING កើតថ្ងៃទី១៦ខែវិច្ឆិកាឆ្នា១៩៧១ កាន់លិខិតឆ្លងដែនលេខEG0115690 ពាក់ព័ន្ធករណីនាំប្រាក់ចំនួន៨៥៥,០០០ដុល្លារអាមេរិកពីទីក្រុងហុងកុងចូលមកប្រទេសកម្ពុជា ។
តាមការសាកសួរបឋមជនសង្ស័យបបានសារភាពថាខ្លួនបានចូលមកកម្ពុជាចំនួន០២លើកក្នុងនោះលើកទី១កាលពីថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៩និងលើកចុងក្រោយថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៩នេះក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ជនសង្ស័យមានមុខរបរនៅចិនជាអ្នកធ្វើការផ្នែកដេគ័រនៅសណ្ឋាគារ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យរូបនេះបានបន្តថាគោលបំណងនាំប្រាក់មកកម្ពុជាដើម្បីវិនិយោគលើផ្នែកដេគ័រជាមួយប្អូនជីដូនមួយឈ្មោះLIAO YUPENG (ប៉ុន្តែមិនស្គាល់ឈ្មោះក្រុមហ៊ុន)។ប្រាក់ខាងលើបានបើកពីធនាគារឈ្មោះឡុងយៀកក្នុងទីក្រុងហុងកុងនាំយកមកកម្ពុជា។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថាភស្តុតាងដែលត្រូវបានដកហូតរួមមាន៖លិខិតឆ្លងដែនចិនចំនួន១ក្បាល, ប្រាក់ចំនួន៨៥៥ ,០០០ដុល្លារអាមេរិក(៧២ដុំ), ទូរស័ព្ទដៃចំនួន០១ គ្រឿងនិងកាបូបធំចំនួន០២។បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនដើម្បីសាកសួរនិងអនុវត្តនីតិវិធី៕