ស្លាប់លើបង្គង ! លោកតាវ័យ៧១ឆ្នាំ ប៉ះ នារីរោងចក្រវ័យ៣៨ឆ្នាំ

ភ្នំពេញ ៖ គោចាស់ប៉ះស្មៅខ្ចី​ លោកតាវ័យ៧១ឆ្នាំម្នាក់មានអារម្មណ៍រំភេីបពេកខណះកំពុងប្រតិបត្តិការជាមួយស្រីស្នេហ៍ វ័៣៨ឆ្នាំមេម៉ាយក្តៅស្រួយរកតែជួយយកទៅពេទ្យមិនទាន់ក៏ស្លាប់នៅលេីបង្គងបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅក្នុងបន្ទប់លេខ៦អា ជាន់ទី១ ផ្លូវលំ ក្រុមទី៤ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

លោកតាមានឈ្មោះ ស៊ុំ លន់ អាយុ៧១ មុខរបរ គ្មាន ស្នាក់នៅមិនពិតប្រាកដ ម្តងនៅផ្ទះកូននេះ ម្តងនៅផ្ទះកូននោះ រកកន្លែងឲ្យប្រាកដមិនឃើញ មានស្រុកកំណើត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ចំណែកស្រីស្នេហ៍មានឈ្មោះ ឆុំ សុផល អាយុ៣៨ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើត ភូមិស្ទឹងថ្មី ឃុំអញ្ចាញរ៉ូង ស្រុកបរិបូរណ៍ កំពង់ឆ្នាំង ជាម៉េម៉ាយ កូនប្រុសម្នាក់អាយុ៧ឆ្នាំ ។

តាមប្រភពពីស្ត្រីដែលស្នាក់នៅបន្ទប់នោះដែរ ត្រូវជាប្អូនស្រីបង្កើត របស់ឈ្មោះ ឆុំ សុផល បានឲ្យដឹងថា លោកតា និងបងស្រីរបស់ខ្លួន ស្គាល់ស្រឡាញ់គ្នា តាំងពីអំឡុងខែ កុម្ភៈ ឆ្នាំ២០១៩មកម្លេះ អស់រយៈពេលជាង៣ខែមកហើយ កន្លងមកគាត់គ្រាន់តែ មកលេង មួយភ្លែត ហើយទៅវិញបាត់ ទើបតែនៅព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បងស្រីរបស់ខ្លួនឈឈឺមិនស្រួលខ្លួន ទៅចាក់ថ្នាំដាក់សេរ៉ូម នៅផ្ទះពេទ្យ ផ្សារព្រៃទា ហើយលោកតា ក៏បានមកមើលដែរ លុះដល់ល្ងាច លោកតា ក៏មិនបានវិលទៅវិញដែរ សុំដេកនៅក្នុងបន្ទប់ គ្នា៣នាក់ រហូតដល់វេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា នេះបងស្រីបានប្រាប់ឲ្យខ្លួន ទៅធ្វើការទៅ រូបគេមិនសូវស្រួលខ្លួន ហើយក៏មិនទៅធ្វើការដែរ សង្ងំដេកសិន ប្រាប់ហើយ ស្ត្រីជាប្អូនក៏ចុះដើរទៅរោងចក្រ តាំងពីម៉ោង៥និង៣០នាទី បាត់ទៅ នៅសល់ក្នុងបន្ទប់ តែបងស្រីនិងលោកតា ២នាក់ ដេកក្នុងបន្ទប់ ស្រាប់តែនៅវេលាម៉ោង៦និង៥០នាទី ទើបឮដំណឹងថា លោកតាគាំងបេះដូងសន្លប់ ទើបវិលមកវិញ ហៅរកម៉ូតូកង់បីដឹកបំណងយកទៅពេទ្យ តែពិនិត្យជាក់ស្តែង ជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបផ្អើលឆោឡោ ទាំងម្ចាស់ផ្ទះ ទាំងស្រីស្នេហ៍ ខណៈដែល កូនចៅលោកតា មិនដឹងនៅឯណា រាយការណ៍ប្រាប់ប៉ូលិសចុះទៅពិនិត្យមើល ។

តាមស្ត្រីឈ្មោះ ឆុំ សុផល បានឲ្យដឹង ទាំងអៀនផង ភ័យផង ថាលោកតាញាប់ញ័រ ខ្លាំងពេក រហូតទន់ដៃជើង ក្លាយជារឿងបែបនេះ ។

ទោះជាយ៉ាងណាក្តី ក្រោយពីកើតរឿង ស្លាប់លើបង្គង ត្រូវបានប្រជាពលរដ្ឋ មេភូមិ តាមស្វែងរក សាច់ញាតិ កូនចៅសព ហើយបានហៅកូនប្រុសលោកតារងគ្រោះទៅដល់កន្លែងកើតហេតុ មានឈ្មោះ លន់ ម៉ារិន អាយុ៣៧ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ដឹងពីជីវិត អារម្មណ៍របស់ឪពុក ចូលចិត្តដើរបែបនេះ គាត់ក៏មិនប្តឹងផ្តល់អ្វីដែរ ធ្វើយ៉ាងម៉េច បើអារម្មណ៍បែបនេះហើយ មានតែឲ្យប៉ូលិស ជួយធ្វើ លិខិតមរណៈភាព សម្រាប់ដឹកសពទៅធ្វើបុណ្យនៅវត្តពោធិចិនតុង ។

តាមសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ កោសល្យវិច័យ សន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ប្រឹងរហូតអស់ខ្យល់ រួចប្រគល់សាកសពជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕