អាជ្ញាធរខណ្ឌចំកាមនផ្គេីននិងបទបញ្ជាលោកអភិបាលរាជធានីភ្នំពេញ បណ្ដោយអោយអីនធឺណេតបើក២៤ម៉ោងបង្កប់ល្បែងសុីសងតាមប្រព័ន្ធ Online បេីកលេងយ៉ាងរលូន
អាជ្ញាធរខណ្ឌចំកាមនផ្គេីននិងបទបញ្ជាលោកអភិបាលរាជធានីភ្នំពេញ បណ្ដោយអោយអ៉ីនធឺណេតបើក២៤ម៉ោងបង្កប់ល្បែងសុីសងតាមប្រព័ន្ធ onlineបេីកលេងយ៉ាងរលូន
ភ្នំពេញ៖ ល្បែងសុីសងតាមប្រពន្ធ័ អ៉ីនធឺណេតបើក២៤ម៉ោងលើ២៤ម៉ោងបង្កប់ល្បែងសុីសងតាមប្រព័ន្ធ onlineនៅតាមបណ្ដោយផ្លូវព្រះសុធារស់ជាប់ខារ៉ាអូខេ សូល ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន កំពុងបើកដំណើរការយ៉ាងរលូនទទួលអ្នកញៀនល្បែងនិងហ្គេមតាមonline ទាំងយប់ទាំងថ្ងៃមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចចុះត្រួតពិនិត្យឡើយ សង្ស័យសង្ងំត្រូវគ្នាជាមួយម្ចាស់ទីតាំង។
. . គួររំលឹកថាកន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់ ។បច្ចុប្បន្ននេះសម្ដេច ក្រឡាហោម ស ខេង ធ្លាប់បានដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហា គ្រឿង ញៀន ល។ល។ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសុីសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ ភាព សុខសាន្តជូនប្រជាពលរដ្ឋ៕