ប្រពន្ឋឆ្លងទន្លេរួច យកកូនអាយុ១៦ខែ ទៅផ្ញើជីដូន ដើរមិនប្រយ័ត្នធ្លាក់ទឹកស្រះលង់ទឹកស្លាប់តែម្តង

ស្វាយរៀង ៖ នៅម៉ោង៩ព្រឹក ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រៃតាទទឹង ឃុំ ប្រសូត្រ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។

បើតាមបុរស ជាឪពុកកុមារីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុការណ៍នេះឡើង រូបគាត់ រវល់ទៅធ្វើការងារជាងសំណង់ ហើយប្រពន្ធរបស់គាត់ ជាប់សម្រាលកូននៅឯមន្ទីរពេទ្យ គ្មានអ្នកមើល លោក ក៏យកកូនមកផ្ញើនិងម្តាយ ឲ្យគាត់ជួយមើលថែ។ 

លុះនៅវេលាម៉ោង៩ជាង ពេលលោកមកផ្ទះអត់ឃើញកូន ក៏សួរក ទើបនាំគ្នាឆោឡោ មិនដឹងជាបាត់ទៅណា។ 

លោកបន្តថា ដោយបាននាំគ្នាដើររក ស្ទើរគ្រប់ទីកន្លែងទៅហើយ នៅតែរកមិនឃើញ ហើយមានការសង្ស័យខ្លាចធ្លាក់ទឹកស្រះ ក៏នាំគ្នាចុះរុករាវមើល ស្រាប់តែប្រទះឃើញកូនស្រីរបស់គាត់ បានលង់ទឹកស្លាប់បាត់ទៅហើយ និងមិនដឹងជាលង់ពីថ្មើរណានោះទេ ធ្វើឲ្យរូបគាត់មានការរន្ធត់ចិត្តជាខ្លាំង។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបានឲ្យដឹងថា កុមារីជនរងគ្រោះមានឈ្មោះ ម៉ៅ ស្រីពេជ្រ អាយុ១៦ខែ ពិតជាបានលង់ទឹកស្រះស្លាប់ ។ 

ក្រោយការធ្វើកោសល្យវិច័យ បានប្រគល់សពឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕