អាជ្ញាធរខណ្ឌទួលគោកផ្គេីននិងបទបញ្ជាលោកអភិបាលរាជធានី​ភ្នំពេញ​ បណ្ដោយអោយអ៉ីនធឺណេតយីហោ​ (ណេត24)ម៉ោង បង្កប់ល្បែងសុីសងតាមប្រព័ន្ធ Online​ បេីកលេ​ងយ៉ាងរលូន

អាជ្ញាធរខណ្ឌទួលគោកផ្គេីននិងបទបញ្ជាលោកអភិបាលរាជធានី​ភ្នំពេញ​ បណ្ដោយអោយអ៉ីនធឺណេតយីហោ​ (ណេត) (24)ម៉ោងបង្កប់ល្បែងសុីសងតាមប្រព័ន្ធ online​បេីកលេ​ងយ៉ាងរលូន

ភ្នំពេញ៖ ល្បែងសុីសងតាមប្រពន្ធ័ អ៉ីនធឺណេតយីហោ(ណេត) (24)ម៉ោងមួយកន្លែងបង្កប់ល្បែងសុីសងតាមប្រព័ន្ធ online ២៤ម៉ោង លើ២៤ម៉ោង នៅតាមបណ្ដោយផ្លូវលេខ១៨២ ជាប់និងស្តុបសំណង់(12) ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក កំពុងបើកដំណើរការយ៉ាងរលូនទទួលអ្នកញៀនល្បែងនិងហ្គេមតាមonline ទាំងយប់ទាំងថ្ងៃមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចខណ្ឌទួលគោក ចុះត្រួតពិនិត្យឡើយ សង្ស័យសង្ងំត្រូវគ្នាជាមួយម្ចាស់ទីតាំង។
ពាក់ព័ន្ធនិងបញ្ហានេះដែរ ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាបមាន៤ចំណុច ទី១-មកពីមិនដឹង ទើបមិនបង្ក្រាប ទី២-មកពីម្ចាស់ទីតាំងល្បែងមានខ្សែធំ ទើបមិនហ៊ានប៉ះ ទី៣-មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង ទី៤- អាចមាន ចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។គួររំលឹកថាកន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់ ។បច្ចុប្បន្ននេះសម្ដេច ក្រឡាហោម ស ខេង ធ្លាប់បានដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហា គ្រឿង ញៀន ល។ល។ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសុីសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ។ ហេតុនេះហើយប្រជាពលរដ្ឋសំនូមពរទៅលោកឯកឃុនឌឿនអភិបាលនៃគណៈអភិបាលខណ្ឌទទួលគោកនិងលោកសុខ ហេង អធិការខណ្ឌមេត្តាចុះមកពិនិត្យផង៕