ទាត់ធាក់ក្បាល​នារីបម្រេីខារ៉ាអូខេ​ រួចបង់លុយ២០០ដុល្លារ​បញ្ចប់រឿង​ កុំអោយសមត្ថកិច្ចមកទាន់!

រាជធានី​ភ្នំពេញ ៖ ​​ករណីអំពេីហិង្សាមួយបានកេីតមានឡេីង​នៅក្នុងហាងខារ៉ាអូខេមួយកន្លែង យីហោ “សប្បាយៗ​ KTV” បង្កឡេីងដោយភាគីជនជាតិចិនមួយក្រុម ចូល​ហូបចុក​ ស្រវឹងប្រេីហិង្សា ទាត់ធាក់ក្បាល​ នារីបម្រេីខារ៉ាអូខេម្នាក់ នៅក្នុងខារ៉ាអូខេ​ខាងលេី ហាក់បីដូចជាមេីលងាយ​ និងមិនអោយតម្លៃនារីបម្រេីការខារ៉ាអូខេទាល់តែសោះ ប៉ុន្តែ​ករណី​​ហិង្សានេះ​ ​ត្រូវ​បាន​ក្រមសន្តិសុខសម្របសម្រួល​ ជា​ករណី​ហិង្សា​ធម្មតាទៅវិញ ដោយភាគីចិនបង្កសង​សំណង​អោយនារីរងរងគ្រោះ ដេីម្បី​បញ្ចប់រឿង​កុំអោយសមត្ថកិច្ចមូលដ្ឋានចុះមកទាន់។

ហេតុការណ៍ហិង្សាបង្កការភ្ញាក់ផ្អេីលនេះបានកេីតឡេីងនៅវេលាម៉ោង​ជិត០២រំលងអាធ្រាត្រ​ ឈានចូលថ្ងៃអាទិត្យ​ ទី២៦ ខែឧសភា​ ឆ្នាំ​២០១៩នេះ នៅក្នុងហាងខារ៉ាអូខេមួយ​ យីហោ “សប្បាយ ខារ៉ាអូខេ – Sabay KTV” ដែលមានទីតាំង​នៅតាមបណ្ដោយផ្លូវ៤៣០ ស្ថិតក្នុងសង្កាត់​ផ្សារដេីមថ្កូវ ខណ្ឌ​ចំការមន ​រាជធានីភ្នំពេញ។

នារីរងគ្រោះមានឈ្មោះ លីនដា អាយុ២០ឆ្នាំជាង មុខរបរ​ធ្វេីការក្នុងហាងខារ៉ាអូខេកេីតហេតុខាងលេី​ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពីបងៗនៅ​ក្បែរ​កន្លែង​កើតហេតុ​ថា នៅ​វេ​យប់​កើតហេតុ គឺ​មាន​ក្រុមជនជាតិចិន​មួយ​ បាន​ចូលមកហូប​ចុក​ច្រៀងខារ៉ាអូខេក្នុងហាង​ខាងលើ លុះ​រហូត​មក​ទល់​នឹង​វេលា​ម៉ោង​ជិត២រំលងអាធ្រាត្រ​យប់​ថ្ងៃ​​ដដែល មិនដឹង​ថា​ មានរឿង​អ្វី​ឡើយ ស្រាប់​តែ​​ក្រុមជនជាតិចិន​ដែល​ហូប​ចុក​ទាំង​​នោះ​​ បានបង្ក​ហិង្សា​ទាត់ធាក់ក្បាល​នារីបម្រេីខារ៉ាអូខេ​ម្នាក់ បង្កការភ្ញាក់ផ្អើល​ពេញក្នុងខារ៉ាអូខេខាងលេី​ ទេីបក្រុមសន្តិសុខចុះទៅឃាត់ជនជាតិចិនម្នាក់​ ក្នុងចំណោម​ក្រុមជនជាតិចិន មានគ្នាប្រមាណជិត១០នាក់នោះ ដេីម្បីធ្វេីការដោះស្រាយគ្នាមួយជំហានសិន។

ក្រោយមកដោយមានការសម្របសម្រួលពីក្រុមសន្តិសុខ ដេីម្បីកុំអោយមានរឿងវែងឆ្ងាយ​ និងកុំអោយប៉ះពាល់ដល់ហាងទៀតនោះ​ នារីរងគ្រោះ​ ទាមទារជម្ងឺចិត្ត ២០០ដុល្លារ ពីជនជាតិចិនបង្ក ហេីយជនជាតិចិននោះ ក៏យល់ព្រមសងសំណងអោយនារីរងគ្រោះដេីម្បីបញ្ចប់រឿងផងដែរ ហេីយគិតលុយចេញទៅបាត់អស់ទៅ។

ក្រោយ​ពេល​កើតហេតុ គេ​ស​ង្គេ​ត​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ មានទាំងលោកមេប៉ុស្តិ៍នគរបាលផ្សារដេីមថ្កូវ និងកម្លាំងអាវុធហត្ថខណ្ឌចំការមន បាន​ចុះ​មក​ដល់ទី​តាំង​ខាងលើ​ផង​ដែរ រួចសាកសួរក្រុមសន្តិសុខ តែដោយសារភាគីបង្កនិងភាគីរងគ្រោះ ដោះស្រាយគ្នាបញ្ចប់រឿងទៅបាត់អស់ហេីយ ទេីប​លោកមេប៉ុស្តិ៍នគរបាលផ្សារដេីមថ្កូវ និងកម្លាំងអាវុធហត្ថខណ្ឌចំការមន ចាក​ចេញពី​ទីតាំងនោះដែរទៅ៕ ដោយបងម៉េង