បុរសម្នាក់ទំណងមានវិបត្តិគ្រួសារបានសំរេចចិត្តចងករសម្លាប់ខ្លួន

បុរសម្នាក់ទំណងមានវិបត្តិគ្រួសារបានសំរេចចិត្តចងករសម្លាប់ខ្លួន

​ ភ្នំពេញ:​ បុរសម្នាក់បានសំរេចចិត្តចងករសម្លាប់ខ្លួនសង្ស័យមានវិបត្តិគ្រួសារ ហេតុការណ៍គួរអោយភ្ញាក់ផ្ពេីលនេះកេីតនៅវេលាម៉ោង​ ៦ល្ងាច​ ថ្ងៃទី២៤​ ខែឧសភា​ ឆ្នាំ២០១៩​ ក្នុងភូមិព្រែកតានូ១​ សង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។
​ សពជនរងគ្រោះមានឈ្មោះ​ កុសល​ ពិសី​ អាយុ២៧សព្វថ្ងៃរស់នៅជាមួយអ៊ុំមុខរបរគ្រប់គ្រងផ្ទះជួលរបស់អ៊ុំខ្លួន​ ចំណុចខាងក្រោយមន្ទីពេទ្យក្បាលថ្នល់​ ភូមិព្រែកតានូ​ សង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ មុនពេលកេីតអ្នកជិតខាងបានឃេីញបុរសខាងលេីដេីរនិយាយទូរស័ព្ទដោយទឹកមុខគ្រៀមក្រំដោយឃេីញទឹកមុខដូចនេះអ្នកជិតខាងបានគិតថាទំណងមានវិបត្តិអ្វីមួយទេីបមិនហានសួរនាំ​ លុះមកដល់ម៉ោង៦ល្ងាចស្រាប់តែនារីម្នាក់ឈ្មោះ​ ចិត្តា​ ភេទស្រីអាយុ២២ឆ្នាំ​ មុខរបរសិស្ស​ បានបេីកមកឃេីញបុរសខាងលេីបានចងករសម្លាប់ខ្លួនលេីដេីមខ្នុរ​តែម្តង​ ទេីបមានការភ្ញាក់ផ្អេីល​នឹងបានទំនាក់ទំនងទៅសម្ថកិច្ចមូលដ្ធានដេីម្បីចុះមកត្រួតពិនិត្យកន្លែងកេីតហេតុខាងលេី។
​ ក្រោយកេីតហេតុសម្ថកិច្ចបានត្រួតពិនិត្យនឹងធ្វេីកោសល្យវិច័យរួចប្រកល់អោយសាច់យកទៅធ្វេីបុណ្យតាមប្រពៃណី៕