ផ្ទះបោកអ៊ុត២កន្លែង នៅមុខអតីតបក្សសង្គ្រោះជាតិ​ រំលោភយកចិញ្ចេីមផ្លូវ គ្មានផ្លូវដេីរ សម្រាប់អ្នកថ្មេីជេីង​ ត្រូវបានកម្លាំងចម្រុះចុះរៀបចំ​ និងធ្វេីការណែនាំ!

រាជធានីភ្នំពេញ​ ៖ កម្លាំងចម្រុះ​ខណ្ឌមានជ័យ នៅថ្ងៃទី​១៧​ ​ខែ​មេសា​ ឆ្នាំ​២០១៩​ វេលាម៉ោង​០៨:០០​នាទី​ បានចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយផ្លូវលេខ​២​ ត្រង់ចំណុចមុខផ្ទះបោកអ៊ុត​ ២កន្លែង ដែលដាក់​ហាលសម្លៀកបំពាក់ និងចតរថយន្តរំលោភយកចិញ្ចេីមផ្លូវ​គ្មានផ្លូវដេីរ សម្រាប់អ្នកដេីរថ្មេីជេីង​ ស្ថិត​នៅ​ភូមិ​ព្រែកតាគង់២ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ និងមិនឲ្យបន្តដាក់​ទទឹងទទែង​ និងនៅលេីដងផ្លូវបណ្ដាលឲ្យកកស្ទះចរាចរណ៍ពេលបងប្អូនធ្វើដំ​ណើរ​ទៀតនោះទេ។

សមាសភាពចូលរួម
​ -លោក​វរសេនីយ៍ត្រី ជឹម​ សុភ័ក្រ្ត​​ អធិការរង​
​ -លោក​ព្រិន្ទបាលឯក​ រ៉ន​ ចាន់ណា​ រងផ្នែកសណ្តាប់ធ្នាប់
​ -លោក​ ឡេង​ភក្ត្រា​ ប្រធានសណ្តាប់ធ្នាប់ខណ្ឌ
​ -កំលាំងប៉ុស្តិ៍​ ចំនួន​ ០៣​ នាក់
​ -កំលាំងសណ្តាប់ធ្នាប់សាលាខណ្ឌ២៥ នាក់
​ -កំលាំងសណ្តាប់ធ្នាប់សង្កាត់ចំនួន​០៣​ នាក់។

ដេីម្បីកាត់បន្ថយផ្លូវកកស្ទះចរាចរណ៍ និងអនុវត្តតាមបទបញ្ជារបស់លោក​ ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ​ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងលោក​ ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ​ កម្លាំងចម្រុះខាងលេីបានចុះរៀបចំសណ្ដាប់ធ្នាប់អោយបានស្អាត បន្ទាប់ពីមានបងប្អូនអាជីវកម្មករ ដាក់សម្ភារៈលក់ដូរ ឬសង់តូបលក់យកចិញ្ចេីមផ្លូវ រំលោភយកផ្លូវសាធារណៈ និងតែងតែណែនាំឲ្យប្រជាពលរដ្ឋយល់ពីព្រំប្រទល់ដី និងផ្លូវសាធារណៈ និងចញ្ចេីមផ្លូវថ្មេីរជេីងសំរាប់ដេីរ និងជាសោភណ្ឌភាពផ្លូវសាធារណៈផងដែរ៕