រថយន្តកូរ៉េដឹកប្រេងឆា ក្រុមហ៊ុន SIMPLY បេីកទាក់ខ្សែភ្លេីង ទាញបាក់បង្គោលភ្លេីង សង្កត់លេីរថយន្ត និងដាច់ចរន្តអគ្គិសនីអស់មួយភូមិ
រាជធានីភ្នំពេញ ៖ មុននេះបន្តិច រថយន្តកូរ៉េដឹកទំនិញប្រេងឆា បិតអក្សរសម្រាប់សុខភាពបេះដូង ក្រុមហ៊ុន SIMPLY បេីកបត់ចូលផ្លូវលំ បណ្ដាលឲ្យទាក់ខ្សែភ្លេីង បណ្ដាលឲ្យបាក់រលំបង្គោលភ្លេីង សង្កត់លេីរថយន្ត និងដាច់ចរន្តអគ្គិសនីអស់មួយភូមិ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកេីតឡេីងនៅវេលាម៉ោង០៧យប់ ថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវបេតុង២៧១ស្ទួន ស្ថិតក្នុងភូមិអូរបាយក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យភ្នាក់ងារយើងដឹងដែរថា នៅមុនកេីតហេតុ គេឃេីញរថយន្តកូរ៉េមួយគ្រឿង ម៉ាក HINO ក្បាលពណ៍សលាយបៃតង ពាក់ស្លាកលេខភ្នំពេញ 3D-0766 បានដឹកប្រេងឆារបស់ក្រុមហ៊ុន SIMPLY សម្រាប់សុខភាពបេះដូង ពីម្ដុំព្រែកលៀប ខណ្ឌជ្រោយចង្វារ ឆ្ពោះទៅដាក់នៅក្រុមហ៊ុន នៅម្ដុំផ្សារដេីមថ្កូវ តែដោយសារផ្លូវស្ទះពេក ទេីបគាត់បត់ចូលមកតាមធ្វេីដំណេីរតាមបណ្ដោយផ្លូវខាងលេី ក្នុងទិសដៅពីជេីងទៅត្បូង គាត់បានអះអាងថា គាត់តែងធ្វេីដំណេីរតាមផ្លូវខាងលេីនេះ ញឹកញាប់ដែរ ហេីយក៏ដឹងថាខ្សែភ្លេីងនៅចំណុចខាងលេី ធ្លាក់រាយប៉ាយ ស្ទេីតែទាក់រថយន្តទៅហេីយ លុះថ្ងៃកេីតហេតុនេះ គាត់ក៏បេីកមកទាក់ជាមួយខ្សែភ្លេីងនិងខ្សែរកាប កាត់ទទឹងផ្លូវខាងលេីនេះពិតមែន បណ្ដាលឲ្យបាក់បង្គោលភ្លេីងថ្មរលំសង្កត់លេីរថយន្ត រងការខូចខាត និងដាច់ខ្សែភ្លេីង និងខ្សែកាប ដែលដាក់រាយបាយជាប់ជាមួយបង្គោលភ្លេីងខាងលេី និងដាច់ចរន្តអគ្គិសនីអស់មួយភូមិ ភ្លាមៗម្ចាស់រថយន្តបង្កបានចុះមកទាក់ទងតំណាងអោយមកជួយដោះស្រាយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់អាជ្ញាធរនិងសមត្ថកិច្ចចុះមកជួយសម្រួលចរាចរណ៍ និងទាក់ទងខាងក្រុមបច្ចេកទេសអគ្គិសនីកម្ពុជា EDC ចុះមកធ្វេីការតភ្ជាប់ចរន្តអគ្គិសនីឡេីងវិញផងដែរ។
អាជ្ញាធរគួរចុះណែនាំដល់ម្ចាស់ក្រុមហ៊ុនឱ្យរៀបចំខ្សែភ្លើង និងខ្សែកាប ធ្វេីការរៀបចំឱ្យបានត្រឹមត្រូវផង ជាពិសេសអ្នកដែលលួចតភ្ជាប់រញ៉េរញ៉ៃ ឆ្លងកាត់ទទឹងផ្លូវ ហើយពេលទុស្សេម្តងៗ ធ្វើឱ្យឆេះពីលើដំបូលផ្ទះ ដែលងាយស្រួលអាចនឹងឆាបឆេះដល់ក្នុងផ្ទះប្រជាពលរដ្ឋជាក់ជាមិនខាន ។ នៅក្នុងហេតុការណ៍ខាងលើនេះដែរ មិនមានការទុស្សេឆ្លងចរន្តអ្វីកេីតឡេីងទេ មិនបានប៉ះពាល់អ្វីដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទេ គ្រាន់តែដាច់ខ្សែភ្លើងធ្លាក់រាយប៉ាយពេញផ្លូវ និងដាច់ចរន្តអគ្គិសនីតែប៉ុណ្ណោះ ។
យ៉ាងណាមិញ ក្រោយពីកើតហេតុរួច សមត្ថកិច្ចមូលដ្ឋានបានទាក់ទងក្រុមបច្ចេកទេសអគ្គិសនីកម្ពុជា EDC ចុះមកពិនិត្យមេីលកន្លែងហេតុមួយជំហ៊ានសិន តេីអាចជួសជុលតខ្សែបណ្ដាញឡេីងវិញទាំងយប់ ឬរងចាំដល់ព្រឹកស្អែក ដើម្បីត្រួតពិនិត្យ និងរៀបចំតខ្សែភ្លើងថ្មីជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាធម្មតាវិញ ៕ (ម៉េង)