ម្ចាស់ហាងកាត់សក់មួយកន្លែងស្ពិនភ្នែកសមត្ថកិច្ចនៅខាងក្នុងសុទ្ធតែល្បែងហ្គេមបាញ់ត្រីខុសច្បាប់

ម្ចាស់ហាងកាត់សក់មួយកន្លែងស្ពិនភ្នែកសមត្ថកិច្ចនៅខាងក្នុងសុទ្ធតែល្បែងហ្គេមបាញ់ត្រីខុសច្បាប់​

ភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រីមួយកន្លែង យកហាងអ៊ុតសក់-កាត់ស់មកបិតបាំងភ្នែកអាជ្ញាធរមូលដ្ឋាន និង សមត្ថកិច្ច កំពុងតែបើកដំណើរការយ៉ាងរលូនទទួលក្រុមសង្គមងងឹត​ និងអ្នកញៀនល្បែង ទាំងយប់ទាំងថ្ងៃ ។ ទីតាំងខាងលេីនេះស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋនៅក្បែរនោះ បានលើកឡើងថា ទីតាំងនេះ ប្រហែលម្ចាស់ហាងជាគ្រូសៀកហេីយ​ ទេីបអាចស្ពិនភ្នែករួចផុតពីភ្នែកសមត្ថកិច្ចបាន​ ឬមួយអាចជាអ្នកមានខ្នងបង្អែកធំនៅពីក្រោយហើយមើលទៅ បានជាមិនខ្លាចញញើត​ អាជ្ញាធរបន្តិចសោះ។

អនុសាសន៍ និងបទបញ្ជា របស់សម្ដេចក្រឡាហោម ស ខេង ដែលលោកធ្លាប់បានដាក់បទបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់នៅក្រោមឱវ៉ាទ ត្រូវតែបង្ក្រាបរាល់ល្បែងសុីសងគ្រប់ប្រភេទ ប៉ុន្តែអាជ្ញាធរ និង សមត្ថកិច្ចខណ្ឌចំការមន ហាក់បីដូចជា គ្មានឆន្ទៈក្នុងការទប់សង្កាត់ ឬ ក៏បង្ក្រាបសោះ៕