សមត្ថកិច្ចឃាត់ខ្លួនបុរសភេទទី៣ (ខ្ទើយ)ម្នាក់ បន្លំលួចទូរស័ព្ទ ជនជាតិអ៊ីស្រាអ៊ែល
ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើថ្មម៉ាបមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិ កែងនឹងផ្លូវលេខ១០៨ ភូមិទី៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញរាជធានីភ្នំពេញ។
សង្ស័យឈ្មោះ អ៊ុន កក្កដា ភេទប្រុស (ខ្ទើយ) អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅផ្ទះជួលផ្លូវរទេះភ្លើង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ AMIR SHUSTERMAN ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិអ៊ីស្រាអ៊ែល មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ 21085448 ស្នាក់នៅផ្ទះសំណាក់MAD MONGKAYទីតាំងផ្ទះលេខ២៦ ផ្លូវលេខ៣០២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
មុនពេលកើតហេតុ គាត់បានដើរទៅសួនច្បារមាត់ទន្លេ អង្គុយលើថ្មម៉ាបតែម្នាក់ឯង ក្រោយមកក៏មានជនសង្ស័យ និងបក្ខពួកជាស្រី្តរកស៊ីផ្លូវភេទចំនួន២នាក់ទៀត បានមកអង្គុយក្បែរគាត់ ហើយជនសង្ស័យសួរថា ត្រូវការរកស្រីដេកឬទេ ពេលនោះជនសង្ស័យ បានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃរបស់គាត់ (ជនរងគ្រោះ)ម៉ាកសាំស៊ុងកាឡាក់ស៊ីS8 ពណ៌ខ្មៅ ពីក្នុងហោប៉ៅបានសំរេច ហុចបន្តទៅឲ្យបក្ខពួកយករត់គេចខ្លួន ភ្លាមនោះគាត់ស្រែកឆោឡោដេញតាមក្រុមជនសង្ស័យ ហើយក៏បានកម្លាំងល្បាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំឃើញ ក៏ជួយអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យ ចំណែកបក្ខពួកចំនួន២នាក់ទៀត បានយកទូរស័ព្ទដៃរបស់ជនរងគ្រោះរត់គេចខ្លួនបាត់ ៕