ធំក្លិនមិនស្រួលនគរបាលខណ្ឌឬស្សីកែវចុះអនុវត្តច្បាប់ចរាចរណ៍ផាកពិន័យមិនចេញវិក័យបត្រនិងហាមឃាត់មិនអោយអ្នកសារព័មានថត
ធំក្លិនមិនស្រួលនគរបាលខណ្ឌឬស្សីកែវចុះអនុវត្តច្បាប់ចរាចរណ៍ផាកពិន័យមិនចេញវិក័យបត្រនិងហាមឃាត់មិនអោយអ្នកសារព័មានថត
រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋានខណ្ឌឬស្សីកែវបានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដោយចាប់ម៉ូតូដែលល្មើសច្បាប់អត់មួកកញ្ចក់ អត់ស្លាកលេខ ដែលប្រជាពលរដ្ឋធ្វើដំណើរតាមបណ្តោយផ្លូវនៅត្រង់ចំណុចផ្លូវជាតិលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ តាំងពីម៉ោង០៨ដល់ម៉ោង១១ព្រឹក ចាប់ពីថ្ងៃចន្ទ័ដល់ថ្ងៃសៅរ៍។
ប្រជាពលរដ្ឋបានខ្សិបប្រាប់អោយដឹងថារាល់ពេលកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌឬស្សីកែវបានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក មានភាពប្រក្រតីមិនត្រឹមត្រូវដូចការចុះអនុវត្តកន្លងមកទេ គឺកម្លាំងសមត្ថកិច្ចដែលឈរដាក់គោលដៅនោះមិនបានអោយម៉ូតូដែលមិនមានកញ្ចក់ អត់ពាក់មួកការពារសុវត្ថិភាព ម៉ូតូអត់ផ្លាកលេខ ឬរថយន្តមិនមានដាក់ខ្សែរក្រវ៉ាត់ចូលទៅចិញ្ចើមផ្លូវដើម្បីធ្វើការផាកពិន័យហើយចេញវិក្កយបត្រមួយចំនួនតូចទេ ចំនែករថយន្តនិងម៉ូតូមួយចំនួនធំគឺកម្លាំងសមត្ថកិច្ចរូបណាឃាត់បានផាកពិន័យយកប្រាក់ហើយឲ្យជិះចេញទៅដោយមិនមានវិក្កយបត្រទេ កាក់បានកន្លែងណាផាកកន្លែងនោះដោយមិនបានកំណត់តម្លៃច្បាស់លាស់ទៀត ស្រេចតែលើការចរចារត្រូវគ្នា យកលុយដាក់ហោប៉ៅចែកគ្នា។ ដោយសារតែឃើញទង្វើមិនប្រក្រតីបែបនេះប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះមានការមិនពេញចិត្ត និងរិះគន់យ៉ាងខ្លាំងចំពោះការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកបែបនេះទេក៏បានសំនូមពរដល់លោកវរៈសេនិយ៍ឯកគល់ យី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវមេត្តាពិនិត្យមើលនូវសកម្មភាពចាប់យកលុយដាក់ហោរប៉ៅចែកគ្នាមិនចេញវិកយ័បត្រផាកពិនយ័បែបនេះ។
នៅពេលដែលអ្នកយកព័ត៌មានទៅសុំចូលរួមសហការណ៍ជាមួយសមត្ថកិច្ចនិងសុំផ្តិតយករូបភាពនៃសកម្មភាពក្នុងការចុះអនុវត្តន៍ច្បាប់ចរាចរណ៍ពេលឃាត់បានម៉ូតូ អត់កញ្ចក់ និងអត់ពាក់មួកសុវត្ថិភាពបែរជាលោក យឹម សាវុធ អធិការរងទទួលបន្ទុកផ្នែកចរាចរណ៍រួមទាំងលោកនាយផ្នែកចរាចរណ៍ខណ្ឌឬស្សីកែវបានហាមឃាត់អ្នកសារព័ត៌មានមិនអោយថតផ្តិតយករូបភាពនិងថែមទាំងទាមទារកលិខិតបំពេញបេសកម្មទោះបីអ្នកសារព័មានមានកាតសម្គាល់ខ្លួនយ៉ាងណាក្តីថែមទាំងអោយអ្នកសារព័ត៌មានទៅដាក់ពាក្យស្នើរសុំពីលោកអធិការខណ្ឌឬស្សីកែវហើយយកទៅចុះហត្ថលេខាពីលោកស្នងការទើបអាចថតបាន។