កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម នៃអធិការដ្ឋានខណ្ឌមានជ័យ ល្បាតទប់ស្កាត់បទល្មើស បានប្រទះឃេីញជនសង្ស័យ២នាក់ កំពុងរៀបចំជក់ថ្នាំនៅគុម្ពត្រែង និងឆែកឃេីញថ្នាំ ១កញ្ចប់ ទេីបវាយខ្នោះតែម្ដង!
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោម នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចេញល្បាតពួនស្ទាក់ ទប់ស្កាត់បទល្មេីស នៅក្នុងមូលដ្ឋាន បានធ្វេីការឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីឃេីញរៀបចំប្រេីប្រាស់គ្រឿងញៀននៅក្នុងគុម្ពត្រែង ដោយមានការសង្ស័យ សមត្ថកិច្ចបានហៅសួរនាំ និងសុំធ្វេីការឆែកឆេរ ដោយរកឃេីញ ក្រាមពណ៍សថ្លា ១កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ទេីបសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅធ្វេីការសាកសួរនៅស្នាក់ការប៉ុស្តិ៍ភ្លាមៗ។
ការឃាត់ខ្លួនខាងលេីនេះ ធ្វេីឡេីងកាលពីវេលាម៉ោង១១:០០ថ្ងៃត្រង់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំ មាត់ទន្លេ ក្រោយបុរី៩៩៩ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោមឃាត់ខ្លួន ពីបទប្រេីប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ជនសង្ស័យមានឈ្មោះ ទី១.ឈ្មោះ យ៉ាង ភារី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី២.ឈ្មោះ យឹម វីរៈ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបេីករ៉ឺម៉កដឹកទឹកសុទ្ធ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកអនុសេនីយ៍ឯក វុឌ្ឈ ផូសារវ័ន្ត នាយប៉ុស្តិ៍ចាក់អង្រែក្រោម បានប្រាប់ឲ្យដឹងថា នៅមុនកេីតហេតុ អនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព របស់ថ្នាក់ដឹកនាំ និងចូលរួមប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានដាក់ផែនការដល់បណ្តាប៉ុស្តិ៍រដ្ឋបាលទាំង៧ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឲ្យយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងបង្កើនការយកចិត្តទុកដាក់ ក្នុងការចេញល្បាតពួនស្ទាក់ និងត្រៀមលក្ខណៈអន្តរាគមន៍ ទប់ស្កាត់បទល្មេីសផ្សេងៗ ដេីម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម បានចេញល្បាតក្នុងមូលដ្ឋាន លុះមកដល់ចំណុចខាងលេី បានប្រទះឃេីញជនសង្ស័យទាំងពីរនាក់ខាងលេី កំពុងរៀបចំប្រេីប្រាស់គ្រឿងញៀន ដោយមានការសង្ស័យ កម្លាំងល្បាតបានហៅមកសួរនាំ និងសុំធ្វេីការឆែកឆេរខ្លួន ជាក់ស្ដែងរកឃេីញ ក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់ថង់តូច និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត ទេីបកម្លាំងធ្វេីការឃាត់ខ្លួន បញ្ជូនទៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែក្រោមដេីម្បីធ្វេីការសាកសួរភ្លាមៗ។
វត្ថុតាងដកហូតបានរួមមាន ៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន ០១កញ្ចប់ថង់តូច និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យឈ្មោះ យ៉ាង ផារី និងឈ្មោះ យឹម វីរៈ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕ (ដោយ បងម៉េង)