ដេកជាមួយប្រពន្ធសុខៗ នឹងឃើញរឿងប្រចណ្ឌងើបទៅច្របាច់កប្រពន្ធរហូតដល់ស្លាប់

ដេកជាមួយប្រពន្ធសុខៗ នឹងឃើញរឿងប្រចណ្ឌងើបទៅច្របាច់កប្រពន្ធរហូតដល់ស្លាប់

កណ្តាល៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពេលធ្វើកម្មភាពច្របាច់.ក សម្លាប់ប្រពន្ធដោយចេតនា (ឃាតកម្ម) បន្ទាប់ពីគេចខ្លួនបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីថ្ងៃទី៦ខែឧសភាឆ្នាំ២០១៩ នៅក្នុងបន្ទប់លើផ្ទះ ចំណុះផ្ទះឪពុកជនរងគ្រោះ ដែលស្ថិតក្នុង ភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដា។

ជនដៃដល់ដែលសម្លាប់ប្រពន្ធរបស់ខ្លួនឯងដោយមិនញញឹតដៃនោះ មានឈ្មោះ ហ៊ន ប៊ន ភេទប្រុស អាយុ ២៧ ឆ្នាំ ជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រកាតុងទីលំនៅសព្វថ្ងៃ ភូមិកោះ រះលេី ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល ត្រូវជាប្តី (សពជនរងគ្រោះ) ដែលមានឈ្មោះ សល្យ យ៉ាដា ភេទ ស្រី អាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរទីលំនៅភូមិ កោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល។ មានកូន ០២ នាក់ (ស្រី១នាក់ ប្រុស១នាក់)។

សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុណ៍ ជនរងគ្រោះឈ្មោះ សល្យ យ៉ាដា និងប្តី(ជនសង្ស័យ ) ឈ្មោះ ហ៊ន បានដេកជាមួយគ្នានិងកូនស្រី១នាក់ទៀតអាយុ៤ឆ្នាំ នៅក្នុងបន្ទប់លើផ្ទះដល់ថ្ងៃទី០៦ខែឧសុភាឆ្នាំ២០១៩វេលាម៉ោង៤.៣០នាទីជនសង្ស័យ ជាប្តីបានងើបពីដេកឈឺនោមដាក់កន្ថោរនៅក្នុងបន្ទប់ ក្រោយពេលនោមហើយបានឡើងទៅលើគ្រែវិញ ស្រាប់តែក្នុងចិត្តមានការខឹង ប្រចណ្ឌប្រពន្ធ ចោទប្រពន្ធថា៖ មានប្រុស ក៏ស្ទុះ ច្របាច់.ក ប្រពន្ធរហូតដល់ប្រពន្ធឈប់រើបំរះ ទើបប្រលែង ហើយចុះមកដី យកម៉ូតូជិះចេញពីផ្ទះ ។លុះដល់ម៉ោង៧និង២៥នាទី ជនសង្ស័យបានជិះម៉ូតូត្រឡប់មកផ្ទះវិញ ក៏ត្រូវបានសមត្ថកិច្ចឃាតខ្លួនតែម្តង។

តាមចម្លេីយសារភាព ជនសង្ស័យធ្លាប់ប្រេីប្រាស់គ្រឿងញៀនខុស
ច្បាប់ ហេីយខ្លួនបានសម្លាប់ប្រពន្ធប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យបាននាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកដេីម្បី
បន្តចាត់ការតាមនីតិវិធី៕