អគ្គិភ័យឆេះ បំផ្លាញរោងម៉ាស៊ីនភ្លើង ក្នុងភោជនីយដ្ឋានអាប៉ូឡូប្លាស្សា ក្រុងសៀមរាប

ករណីអគ្គិភ័យឆេះ បំផ្លាញរោងម៉ាស៊ីនភ្លើង ក្នុងភោជនីយដ្ឋានអាប៉ូឡូប្លាស្សា ក្រុងសៀមរាប

យោងរបាយការណ៍ ដែលគណៈបញ្ជាការឯកភាពក្រុងសៀមរាប ទទួលបាន បានអោយដឹងថា ករណីភ្លើងឆេះ រោងម៉ាស៊ីនភ្លើង ក្នុងភោជនីយដ្ឋានអាប៉ូឡូប្លាស្សា កាលពីវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី៥ខែឧសភាឆ្នាំ២០១៩ ម្ចាស់ហាង រងគ្រោះ ឈ្មោះ សាំង សុខឈៀង ភេទប្រុស អាយុ៧៧ឆ្នាំ មានទីលំនៅ និងទីតាំងហាង ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប

+ការខូចខាតរួមមាន
-ម៉ាស៊ីនភ្លើងខ្នាតធំតម្លៃប្រហែល ៣៨០០០ដុល្លារ
– ម៉ាស៊ីនភ្លើងខ្នាតតូច តម្លៃប្រហែល ២០០០០ដុល្លារ
– បារ៉ែតកាច់ផ្លាស់ប្តូរភ្លើងចំនួន០៥គ្រាប់(០១គ្រាប់តម្លៃ៥០០ដុល្លារ)
– ម៉ាស៊ូតចំនួន ១០០០លីត្រ
-ម៉ូតូរឺម៉ក់ចំនួន០១តម្លៃប្រហែល ៣០០០ដុល្លារ
-រួមទាំងសម្ភារមួយចំនួន

សម្រាប់កិច្ចសហប្រតិបត្តិការ ពន្លត់អគ្គីភ័យនេះ បានប្រើប្រាស់រថយន្តសរុប ១៤គ្រឿង ប្រើទឹកអស់ ២៤រថយន្ត រួមមាន៖
– រថយន្តស្នងការនរគបាលខេត្តចំនួន ៥គ្រឿង
– រថយន្តកងរាជអាវុធហត្ថ ៤គ្រឿង
-រថយន្តអង្គភាពការពារបេតិកភណ្ឌ័ ១គ្រឿង
-រថយន្តអធិការដ្ឋាននរគបាលស្រុកបាគងចំនួន ១គ្រឿង
– រថយន្តអគ្គិភ័យអាកាសយាន្តដ្ឋានអន្តរជាតិ ១គ្រឿង
– រថយន្តអគ្គិភ័យភូមិវប្បធម៌ ២ឡាន

ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១៤គ្រឿង បាញ់ទឹកអស់២៤ឡាន គ្រប់គ្រោងបាន និងរលត់នៅវេលាម៉ោង៩:២០នាទីថ្ងៃខែដដែល ដោយគ្មានមនុស្សរងបួសនិងគ្មានរថយន្តរងការខូចខាតឡើយ ។

+មូលហេតុ

កាលពីយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២០៖២០នាទី ក្នុងភោជនីយដ្ឋានខាងលើ មានកម្មវិធីរៀបមង្គលការ ខណៈភ្ញៀវកំពុងតែមកចូលរួមកម្មវិធីក៏ស្រាប់តែ ប្រព័ន្ធភ្លើងក្នុងហាងមានបញ្ហារអាក់រអួល ហើយម្ចាស់ហាងបានដើរ ទៅរោងម៉ាស៊ីនភ្លើងក្បែរអគារ A ក៏ឃើញមានភ្លើងឆេះចេញពីបំពង់ស៊ីម៉ាំងម៉ាស៊ីន ហើយក៏កើតជាអណ្តាតភ្លើងឆេះសន្ធោសន្ធៅ ទើបម្ចាស់ហាងបានទូរស័ព្ទទាក់ទងមកសមត្ថកិច្ច ដើម្បីសុំឲ្យរថយន្តបន្លត់អគ្គិភ័យមកអន្តរាគមន៍ជួយពន្លត់តែម្តងទៅ៕