បុរសម្នាក់បន្លំខ្លួនជាអ្នករាយការណ៍ព័ត៌មានទូរស្សន៍ជាតិកម្ពុជា”ទទក” ប្រចាំរាធានីភ្នំពេញ ដេីរ<សំលុតទារប្រាក់> តាមបនល្បែងក្នុងរាជធានីភ្នំពេញ ស្នេីរអោយសមត្ថកិច្ចតាមចាប់ខ្លួនជាបន្ទាន់
បុរសម្នាក់បន្លំខ្លួនជាអ្នករាយការណ៍ព័ត៌មានទូរស្សន៍ជាតិកម្ពុជា”ទទក” ប្រចាំរាធានីភ្នំពេញ ដេីរ<សំលុតទារប្រាក់> តាមបនល្បែងក្នុងរាជធានីភ្នំពេញ ស្នេីរអោយសមត្ថកិច្ចតាមចាប់ខ្លួនជាបន្ទាន់
បុរសម្នាក់ដែលបានអះអាងថាខ្លួនជាអ្នកសារព័ត៌មានទូរស្សន៍ជាតិកម្ពុជា”ទទក” ដែលមានកាន់នាមប័ណ្ណសំគាល់ខ្លួនឈ្មោះ រិន សុវណ្ណ តួនាទីជាជំនួយការទូទៅ នៅក្នុងស្ថានីយទូរស្សន៍ជាតិកម្ពុជា បានចូលទៅបនល្បែងមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ ដោយបានជំរិតទារប្រាក់ចំនួន២០០,០០០រៀលក្នុង១ខែពីម្ចាស់ទីតាំង។
ដោយឡែកស្ថានីយទរស្សន៍ជាតិកម្ពុជា “ទទក” បានបដិសេធថា មិនមានបុគ្គលិកឈ្មោះ រិន សុវណ្ណ នេះទេ ហេីយក៏មិនដែរមានបុគ្គលិកណាទៅ គោះលុយ ជំរិត ឬសំលុតទារលុយ នៅតាមបនល្បែងណាដែរ។ មន្ទីរព័ត៌មានរាធានីភ្នំពេញក៏បានបដិសេធទាំងស្រុង ថាមិនមានឈ្មោះ រិន សុវណ្ណ រាយការណ៍ព័ត៌មានអោយទូរស្សន៍ ទទក ប្រចាំរាធានីភ្នំពេញឡើយ បើបងប្អូន អាជ្ញាធរមានសមត្ថកិច្ចបានឃើញ បុគ្គលនេះ នៅតែបន្តសកម្មភាពប្រើប្រាស់ ឈ្មោះ អង្គភាពទូរស្សន៍ជាតិកម្ពុជា ទទក ទៅសំលុតទារប្រាក់ពីកន្លែងណាមួយ សូមធ្វើឃាត់ខ្លួនរួចទំនាក់ទំនងលេខទូរស័ព្ទ 012 53 83 99 ។
បុគ្គលដែលប្រេីឈ្មោះទូរស្សន៍ជាតិកម្ពុជា “ទទក” ទៅជំរិតទារប្រាក់នៅកន្លែងបនល្បែងខាងលេី ត្រូវតែចូលខ្លួនដោះស្រាយដោយសន្តិវិធី បេីពុំដូច្នោះទេ ស្ថានីយទូរស្សន៍ជាតិ-កម្ពុជា “ទទក” នឹងមានវិធានការចាត់ការទៅតាមផ្លូវច្បាប់៕