​ល្បិចខ្ពស់ផង! ជនបន្លំខ្លួនជានគរបាល​ ជិះម៉ូតូស្លាកលេខនគរបាល​ ស្រែកតាមចាប់មុខសញ្ញា​ ដល់នគរបាលមែនទែនចាប់បាន សួរនាំទៅបានដឹងក្លែងក្លាយ…


​រាជធានីភ្នំពេញ​ ៖​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ័យ​ជំនះ​ នៃ​អធិការដ្ឋាន​គ​របាល​ខណ្ឌដូនពេញ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ នៅ​ចំណុច​ផ្លូវ​ព្រះ​នរោត្តម​ កែង​ផ្លូវ​លេខ​១៥៤​ ភូមិ​៧​ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ពី​បទ​ក្លែងបន្លំ​ (​ប្រើប្រាស់​ឯកសណ្ឋាន​នគរបាល​ជាតិ​ និង​ប្រើប្រាស់​ស្លាក​លេខ​ម៉ូតូ​នគរបាល​ក្លែងក្លាយ​)​ កាលពី​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២១​និង​៣០​នាទី​។​

​ជនសង្ស័យ​ដែល​នគរបាល​ឃាត់ខ្លួន​ឈ្មោះ​ប្រាក់​ ច​ន្ទ័​ដា​រា​វង្ស​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​មិន​ពិតប្រាកដ​ ។​

​វត្ថុ​តាង​ចាប់​យក​រួម​មាន​ គឺ​១.​ឯកសណ្ឋាន​នគរបាល​ជាតិ​ពណ៌​ទឹកដោះគោ​ មាន​ ខោ​ចំនួន​០១​ អាវ​ចំនួន​០១​ .​សក្តិ​មួយគូរ​.​ សញ្ញា​សឹ​ង្ហ​០១.​និង​ ម៉ូតូ​០១​គ្រឿង​ម៉ាក​ZOOMER.​ X​ពណ៌​បៃតង​បិទ​ស្កុ​ត​ប៉ា​រ៉ា​ស្លាក​លេខ​ នប​1​ 4652​ (​ក្លែងក្លាយ​)​ លេខ​តួ​ 5105847​ លេខ​ម៉ាស៊ីន​ 0105847​ ។​

​តាម​ដំណើររឿង​ ៖​ .​មុន​ពេល​កើតហេតុ​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៤​និង​០០​នាទី​ ជនសង្ស័យ​ឈ្មោះ​ ប្រាក់​ ច័ន្ទ​ដា​រា​វង្ស​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជា​សន្តិសុខ​ឯកជន​ បាន​ទៅ​យាម​នៅ​ហាង​បបរ​មួយ​កន្លែង​ នៅ​ម្ដុំ​ផ្សារ​ដើម​គ​ដោយ​ស្លៀកពាក់​ឯកសណ្ឋាន​ជា​សន្តិសុខ​ ពណ៌​ខ្មៅ​ លុះដល់​ម៉ោង​២០​និង​០០​នាទី​ ចប់​ម៉ោង​ការងារ​ ក៏​បាន​ដូរ​ឯកសណ្ឋាន​សន្តិសុខ​ចេញ​ ហើយ​យក​ឯកសណ្ឋាន​នគរបាល​ជាតិ​ (​ពណ៌​ទឹកដោះគោ​)​ ដែល​ដាក់​ក្រោម​កែបម៉ូតូ​ ដែល​បាន​ទិញ​នៅ​ផ្សារ​ទឹកថ្លា​ ខោ​០១​ អាវ​០១​ តម្លៃ​១០​ដុល្លារ​ ស​ក្កិ​០១​គូរ​ តម្លៃ​៣​ដុល្លារ​ ស្លាក​ឈ្មោះ​តម្លៃ​០៥​ដុល្លារ​ ។

ពេល​ដូរ​ឯកសណ្ឋាន​នគរបាល​ជាតិ​រួច​ហើយ​ ក៏​បាន​ជិះ​ម៉ូតូ​ដើរ​លេង​មួយសន្ទុះ​មក​ដល់​ចំណុច​ផ្លូវ​ព្រះ​នរោត្តម​កែង​ផ្លូវ​លេខ​១៥៤​ ភូមិ​៧​ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​ ក៏​ត្រូវ​បាន​ជួប​កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ័យ​ជំនះ​ ឃើញ​ដោយ​មានការ​សង្ស័យ​បាន​ហៅ​ធ្វើការ​ត្រួតពិនិត្យ​ ទើប​ដឹង​ថា​ ជនសង្ស័យ​មិនមែន​ជា​នគរបាល​ជាតិ​ ។

បច្ចុប្បន្នជនដែលបន្លំខ្លួនជានគរបាលត្រូវបានសមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួនមានឈ្មោះ​ ប្រាក់​ច័ន្ទ​ ដា​រា​វង្ស​រួម​ជាមួយ​ម៉ូតូ​១​គ្រឿង​ម៉ាក​ ZOOMER​ X​ ពណ៌​ប៉ា​រ៉ា​ស្លាក​លេខ​ នប​14652​ (​ក្លែងក្លាយ​)​ យក​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ័យ​ជំនះ​តែ​ម្តង​ ៕​ (ដោយបងម៉េង​)