ព្រលានយន្ដហោះអន្តរជាតិភ្នំពេញ ខណៈដែលនាំលុយជាង ៣.៥លានដុល្លារ គ្មានប្រភពច្បាស់លាស់ពីទីក្រុងហុងកុង

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចកម្ពុជា ចាប់ខ្លួនជនសង្ស័យជនជាតិចិន ៣នាក់ នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ក្រោយរកឃើញនាំលុយជាង ៣.៥លានដុល្លារ ដោយគ្មានប្រភពច្បាស់លាស់ ពីទីក្រុងហុងកុង ចូលមកប្រទេសកម្ពុជា។

ក្នុងនោះដែរ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមេសាកន្លងទៅនេះ កម្លាំងនគរបាលអន្ដោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំនៅព្រលានយន្ដហោះ អន្ដរជាតិភ្នំពេញ បានចាប់ខ្លួនជនសង្ស័យ៣នាក់ ដែលបាននាំលុយចំនួន៣,៥២០,០០០ដុល្លារ ដោយពុំមានការបញ្ជាក់ពី ប្រភពហរិញ្ញវត្ថុច្បាស់លាស់ ពីទីក្រុងហុងកុងចូលមកប្រទេសកម្ពុជា ហើយ ក្រោយពីការឃាត់ខ្លួនឯកសាររួច ជនជាតិចិនទាំង៣នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមនីតិវិធី ក្នុងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហរិញ្ញប្បទានភេរវកម្ម ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាននៅកម្ពុជា ហើយការបង្ក្រាបនេះធ្វើឡើងបន្ទាប់ពីសម្ដេចក្រឡាហោម ស ខេង បានចេញសេចក្ដីណែនាំមួយឲ្យកម្លាំងសមត្ថកិច្ចទាំងអស់ បង្កើនវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន៕