កីឡាករល្បីខាងកែងឆេះលោកអូតភូថងធ្លាក់ខ្លួនរហូតដល់ថ្នាក់យាមម៉ូតូឲ្យគេពេលរាត្រី!

ភ្នំពេញ..មហាជនជាច្រើនពិតជាស្គាល់កីឡាករអូតភូថងដែលជាកីឡាករប្រដាល់ជើងខ្លាំងមានរាងខ្ពស់ស្រឡះនិងមានល្បិចប្រយុទ្ធនៅលើសង្វៀនសាហាវបំផុតជាពិសេសស្នៀតកែងនិងជង្គង់របស់គាត់តែម្តងដែលជាអាវុធប្រចាំត្រកូលមិនអាចធ្វេសប្រហែសបាន។

កំពូលកីឡាករប្រដាល់អូតភូថងមានដើមកំណើតមកពីខេត្តកោះកុងម្នាក់និងមានប្រវត្តិធ្លាប់ឈានជើងឡើងសង្វៀនប្រកួតរាប់មិនអស់ទៀតផងប៉ុន្តែដោយសារតែមួយរយៈពេលមកនេះមិនសូវដែលឃើញមុខលើសង្វៀននោះទេស្រាប់តែថ្មីៗនេះមានការភ្ញាក់ផ្អើលខ្លាំងដោយឃើញកំពូលកីឡាករប្រដាល់អូតភូថងកំពុងធ្វើការនៅបាបារាំងមួយកន្លែងមើលទៅគួរអោយអាណិតណាស់ព្រោះធ្វើការនៅម៉ោង១០យប់រហូតដល់ម៉ោង៥ព្រឹកឈរយាមម៉ូតូនិងទទួលបានប្រាក់១៥០ដុល្លារហើយព្រឹកម៉ោង៦លោកត្រូវបង្ហាត់សិស្សរៀនវាយប្រដាល់ថែមទៀត

មួយវិញទៀតលោកអូតភូថងបានបញ្ចប់ការងារប្រដាល់នេះជាយូរណាស់មកហើយដោយបានជ្រើសរើសផ្លូវបញ្ចប់អាជីពលើសង្វៀននេះព្រោះតែមានការមិនពេញចិត្តរឿងមួយចំនួនដែលកើតមាននៅក្លឹបហាត់តែម្តង។

លោកអូតភូថងបានប្រាប់ថាសព្វថ្ងៃនេះលោកមានបើកកន្លែងមួយទទួលសិស្សបង្រៀនហាត់ប្រដាល់នៅកន្លែងរបស់បងធម៌គាត់ដែលជាក្លឹបបង្ហាត់និងទទួលសិស្សផងដែរមានឈ្មោះថាKunKhmer Fighterក្រៅពីធ្វើការបង្ហាត់សិស្សនៅក្លឹបរបស់បងធម៌របស់លោកបានកំរ៉ៃខ្លះជីវិតអ្នកប្រដាល់របស់អូតភូថងល្បីល្បាញក៏ពិតមែនតែបើនិយាយពីចំណូលបានពីប្រដាល់លោកបានបង្ហើបអោយដឹងថាឡើងប្រដាល់ជាមួយគូប្រកួតបរទេសម្តងទទួលបាន១លានរៀលប្រសិនជាមិនបានឡើងទេក៏មិនបានប្រាក់ផងដែរ