កម្លាំងប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី២ ឃាត់ ខ្លួនជនសង្ស័យម្នាក់រួមជាមួយថ្នាំញៀន ១០កញ្ចប់
រាជធានីភ្នំពេញ៖ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២បានធ្វើការចេញល្បាតក្នុងភូមិសាស្ដ្រ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ លុះល្បាតដល់នៅវេលាម៉ោង០១ និង ៣០នាទីឈានចូលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ក៏បានឃាត់ ខ្លួនជនសង្ស័យម្នាក់រួមជាមួយថ្នាំញៀន ១០កញ្ចប់តូច នៅចំណុចផ្លូវលំក្រុម០៤ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។
លោក ណេត សាមឿន នាយប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី២បានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ូវ សុខា ភេទប្រុស អាយុ១៧ឆ្នាំស្នាក់នៅផ្ទះគ្មានលេខ ផ្វូវលំ ភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។
លោកបានបន្ដទៀតថា ជនសង្ស័យខាងលើក កំពុងជិះម៉ូតូម្នាក់ឯងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅស្លាកលេខ1AH-1823 ដោយកម្លាំងសមត្ថកិច្ចល្បាតដល់ចំណុចកើតហេតុបានសង្ស័យ រួចក៏ឃាត់ជនសង្ស័យធ្វើការត្រួតពិនិត្យបានរកឃើញមានម្សៅសថ្លាចំនួន១០កពា្ចប់តូចនៅក្នុងកពា្ចប់(បារីម៉ៃសាវេន) ដាក់ក្នុងហោប៉ៅ ហើយកកម្លាំងបាននាំមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍ ដើម្បីសួរនាំតែម្តង ។ ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសាកភាពថា ទិញថ្នាំនៅមុខមន្ទីរពេទ្យលោកសង្ឃបឹងឈូក សង្កាត់ទឹកថ្លា ។
ក្រោយពេលកើតហេតុបន្ទាប់ពីសាកសួររួចហើយ ជនសង្ស័យព្រមទាំងវត្ថុតាំង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី ។