ជនជាតិចិន២ក្រុម បង្កហិង្សា វាយតប់គ្នា ធ្វើឲ្យប៉ះពាល់សន្តិសុខសង្គម បង្កភាពអនាធិបតេយ្យ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន និងគ្មានមុខរបរពិតប្រាកដ ត្រូវនគរបាលឃាត់ខ្លួន
ភ្នំពេញ៖ ជនជាតិចិន២ក្រុម បង្កហិង្សា វាយតប់គ្នា ធ្វើឲ្យប៉ះពាល់សន្តិសុខសង្គម បង្កភាពអនាធិបតេយ្យ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន និងគ្មានមុខរបរពិតប្រាកដ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលវាលវង់ ឃាត់ខ្លួនបញ្ជូនមកការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៦និង៣០នាទី នៅជាន់ទី២ ក្នុងអគារ ONLINEលេខ២៣B ផ្លូវលេខ១៦៩ ភូម១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី រាជធានីភ្នំពេញ បានឲ្យដឹងថាជនជាតិទាំង៩នាក់រួមមាន៖
១.ឈ្មោះ RAO HONG YUAN ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ចូលមកប្រទេសកម្ពុជានៅថ្ងៃទី១៣.០៣.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន)។
២.ឈ្មោះ ZHU XIAO JIAN ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ចូលមកប្រទេសកម្ពុជានៅថ្ងៃទី១៣.០៣.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន)។
៣.ឈ្មោះ LI CONG MIN ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន ចូលមកប្រទេសកម្ពុជានៅថ្ងៃទី១៦.០៣.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន)។
៤.ឈ្មោះ ZENG JING HUA ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន ចូលមកប្រទេសកម្ពុជានៅថ្ងៃទី២៨.០៣.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន)។
៥.ឈ្មោះ LU DE XIN ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន ចូលមកប្រទេសកម្ពុជានៅថ្ងៃទី១៦.០៣.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន)។
៦.ឈ្មោះ ZHU YI ZHAO ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន ចូលមកប្រទេសកម្ពុជានៅថ្ងៃទី១៨.០៣.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន)។
៧.ឈ្មោះ LAN BIN ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន ចូលមកប្រទេសកម្ពុជានៅថ្ងៃទី០៨.០៤.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន)។
៨.ឈ្មោះ LAN XIN ZHEN ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន ចូលមកប្រទេសកម្ពុជានៅថ្ងៃទី០៨.០៤.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន)។
៩.ឈ្មោះ LAN JIA ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន ចូលមកប្រទេសកម្ពុជានៅថ្ងៃទី១២.០៤.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន)។
លោកនាយការិយាល័យបន្តថា ក្រោយមកកម្លាំងការិយាល័យបានសាកសួរដឹងថាជនខាងលើទាំង អស់នេះពិតជាបាន បង្កហិង្សា វាយតប់គ្នា ធ្វើឲ្យប៉ះពាល់សន្តិសុខសង្គម បង្កភាពអនាធិបតេយ្យ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន និងគ្មានមុខរបរពិតប្រាកដ។ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្ត ៕