ចោរក្មេងប្រុសស្អាត សិស្សវិទ្យាល័យវត្តភ្នំ​ ឆក់ទូរស័ព្ទ​ IPhone Xs Max ពីស្រីស្អាត បានសម្រេច​ តែត្រូវប៉ូលិសប្រុសស្អាតចាប់បានហើយ ចូលដេកគុកស្អាត!

រាជធានីភ្នំពេញ​ ៖ សិស្សវិទ្យាល័យវត្តភ្នំ​ ជិះម៉ូតូមួយគ្រឿង​ ធ្វេីសកម្មភាព​ ឆក់ទូរស័ព្ទ​ IPHONE Xs MAX ពីនារីម្នាក់​ បានសម្រេច​ ហេីយជិះរត់​គេចមិនរួច ត្រូវបានសមត្ថកិច្ចវាយខ្នោះ​ ឃាត់ខ្លួនបាន ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡេីង​វេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅចំនុចមុខផ្ទះលេខ១០៥ ផ្លូវ២១៤ ក្រុម៣១ ភូមិ៤ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។

(បង្កឡើងដោយជនសង្ស័យម្នាក់ មធ្យោបាយជិះម៉ូតូមួយគ្រឿង​ ម៉ាក Suzuki Nex)។

ជនសង្ស័យឈ្មោះ ជ័យ វឌ្ឍនា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបបសិស្សថ្នាក់ទី១១E វិទ្យាល័យវត្តភ្នំ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ត្រូវឃាត់ខ្លួនបានរួមទាំងមធ្យោបាយម៉ូតូ ១គ្រឿងម៉ាក និច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1HF-5775 លេខតួ+លេខម៉ាសុីន៖36469។

វត្ថុតាងដកហូតបានរួមមានទូរស័ព្ទ​ IPHONE Xs MAX របស់ជនរងគ្រោះ​ ។

ជនរងគ្រោះឈ្មោះ ចាង ធីង ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅសណ្ឋាគាសុីមបូទិច ផ្លូវ១៤៣ សង្កាត់វាលវង់ ខណ្ឌ៧មករា។

បច្ចុប្បន្នទូរស័ព្ទបានប្រគល់ឲ្យជនរងគ្រោះវិញ ចំណែកជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធីច្បាប់៕ ហង្សតូច​​