អ្នកដែលមានបំណងជិះរយន្តក្រុងសាធារណៈទៅលេងស្រុកនាឱកាសបុណ្យចូលឆ្នាំខ្មែរ ពេលនេះសាលារាធានីចេញបានចេញសេចក្តីជូនដំណឹង និងទីតាំងដែលត្រូវរងចាំ

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន១២០គ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ត និងពីតាមបណ្ដាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ​ រួមទាំងរថយន្តក្រុងចំនួន១១៥គ្រឿង​ និងកាណូតដឹកអ្នកដំណើរចំនួន៤គ្រឿងនៅរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩។ ព័ត៌មានលម្អិតមានបញ្ជាក់ជូនក្នុងសេចក្តីជូនដំណឹងភ្ជាប់មកជាមួយខាងក្រោមនេះ ÷

គួរបញ្ជាក់ផងដែរថាកាលពីម្សិលមិញនេះ សម្តេចតេជោ ហ៊ុន​ សែន បានបញ្ជាឲ្យសាលារាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងសាធារណៈរបស់ ចំនួន១២០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីភ្នំពេញ ទៅតាមបណ្តាខេត្តនានា ដោយឥតគិតថ្លៃ រយៈពេល៧ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ការថ្លែងបែបនេះក្នុងឱកាស សម្ដេចនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយក្រុមកីឡាករ កីឡាការិនីកម្ពុជាចំនួន ប្រមាណ៤០៩៦នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ល្ងាចថ្ងៃព្រហស្បិ៍នេះ។រថយន្តទាំងអស់នោះគឺបញ្ចេញតាមផ្លូវជាតិសំខាន់ៗដូចជា ផ្លូវជាតិលេខ ១, ផ្លូវជាតិលេខ២, ផ្លូវជាតិ៣, ផ្លូវជាតិលេខ៤ ,ផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ៧, និងផ្លូវជាតិលេខ៨ ។ ចំណែកឯទីក្រុងភ្នំពេញវិញ ក៏ដូចគ្នាគឺចាប់ពីថ្ងៃទី១២ ដល់១៨ មេសា គឺមានរថយន្តក្រុងក្រុងភ្នំពេញ និងកាណូតដឹកអ្នកដំណើរតាមទន្លេរ គឺមិនយកប្រាក់ថ្លៃដឹកជញ្ជូនឡើយ។
ផ្លូវជាតិលេខ១ (ភ្នំពេញ-កណ្តាល-ស្វាយរៀង) ចំនួន ៥គ្រឿង និង (ភ្នំពេញ-កណ្តាល-ព្រៃវែង) ចំនួន៥គ្រឿង សរុប ១០គ្រឿង។ ផ្លូវជាតិលេខ២ (ភ្នំពេញ-តាកែវ) ចំនួន ៥គ្រឿង។ ផ្លូវជាតិលេខ៣ (ភ្នំពេញ-កែប) ចំនួន ៥គ្រឿង និង(ភ្នំពេញ-កំពត) ចំនួន៥គ្រឿង សរុបចំនួន ១០គ្រឿង។ ផ្លូវជាតិលេខ៤ (ភ្នំពេញ-កំពង់ស្ពឺ) ចំនួន៣គ្រឿង និង (ភ្នំពេញ-ក្រុងព្រះសីហនុ) ចំនួន៧គ្រឿង សរុប ១០គ្រឿង។ ផ្លូវជាតិលខេ៥ (ភ្នំពេញ-ខេត្តកំពង់ឆ្នាំង) ចំនួន ៥ គ្រឿង , (ភ្នំពេញ-ពោធិសាត់) ចំនួន១០គ្រឿង, (ភ្នំពេញ-បាត់ដំបង) ចំនួន ១៥គ្រឿង និង (ភ្នំពេញ-បន្ទាយមានជ័យ) ចំនួន ១៥គ្រឿង សរុប ៤៥គ្រឿង។ ផ្លូវជាតិលេខ៦ (ភ្នំពេញ-កំពង់ធំ) ចំនួន ៥គ្រឿង , (ភ្នំពេញ-សៀមរាប) ចំនួន ១៥គ្រឿង សរុប ២០គ្រឿង។ ផ្លូវជាតិលេខ៦ និងលេខ៧ (ភ្នំពេញ-កំពង់ចាម) ចំនួន៥គ្រឿង (ភ្នំពេញ-ខេត្តត្បូងឃ្មុំ) ចំនួន ៥គ្រឿង សរុប ១០ គ្រឿង។ ផ្លូវជាតិលេខ ៦ និងលេខ៨ (ភ្នំពេញ-ក្រចេះ)ចំនួន ៥គ្រឿង និង(ភ្នំពេញ-ស្ទឹងត្រែង) ចំនួន៥គ្រឿង សរុប ១០គ្រឿង។