ស្លាប់​ម្នាក់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​សង្កាត់​ព្រែក​លៀប​ សមត្ថកិច្ចឃាត់ខ្លួនតៃកុងបានហើយ បន្ទាប់ពីរត់គេចទៅលាក់ខ្លួនក្នុងកំប្លោក

(​ភ្នំពេញ​)​ ៖​ រថយន្ត​សាំង​យ៉ុ​ង​មួយ​គ្រឿង​ បាន​បើក​លឿន​ហើយ​បុក​អ្នក​ បើក​ម៉ូតូ​មួយ​គ្រឿង​កំពុង​បើក​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​ស្លាប់​ នៅ​មុខ​វត្ត​ខ្ទរ​ សង្កាត់​ព្រែក​លៀប​ នៅ​ថ្ងៃ​ទី​៥​ ខែមេសា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០៦​និង​១៥​នាទី​ព្រឹក​ ។​

​តាម​របាយការណ៍​របស់​នគរបាល​បាន​ឲ្យ​ដឹង​ថា​ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦​ មុខ​វត្ត​ខ្ទរ​ សង្កាត់​ព្រែក​លៀប​ ខណ្ឌ​ជ្រោយចង្វារ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​រថយន្ត​ សាំង​យ៉ុ​ង​ ពណ៌​លឿង​ (​អ្នកបើកបរ​រត់គេច​ពី​កន្លែង​កើតហេតុ​)​ ពាក់​ស្លាក​លេខ​ កំពង់ធំ​ 2A2384​ បាន​បុក​ម៉ូតូ​ឆ្លងផ្លូវ​ ម៉ាក់​C125​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ កំពង់ធំ​ 1H3432​ (​អ្នក​បើក​មិន​ស្គាល់​អត្តសញ្ញាណ​)​ ស្លាប់​នៅ​កន្លែង​កើ​ហេតុ​ ។​
​បច្ចុប្បន្ន​ករណី​នេះ​ បាន​ប្រគល់​អោយ​ចរាចរណ៍​ក្រុង​ដោះស្រាយ​ ។

ប្រភពចុងក្រោយទើបទទួលបានបានឲ្យដឹងថា តៃកុងរថយន្តបង្កគ្រោះថ្នាក់នៅមុខ​វត្ត​ខ្ទរបណ្តាលឲ្យស្លាប់មនុស្សនោះ សមត្ថកិច្ចព័ទ្ធចាប់បានហើយ គឺគេបានរត់គេចខ្លួនពួនក្នុងកំប្លោក ពេលនេះ សមត្ថកិច្ចកំពុងសាកសួរ ៕