ប្រពន្ធសរសៃខ្ចី ប្តីបានដៃឆ្លៀតលួចទៅឆីព្រហ្មចារីយ៍ នារីកម្មករ និយាយលែងចេញ ខាងប្រុសប៉ុនប៉ងដោះដៃ ខាងស្រីឈឺចិត្ត!

រាជធានី​ភ្នំពេញ ៖ ស្ត្រីជាកម្មការនីរោងចក្រម្នាក់ ចាញ់ល្បិចបោកប្រាស់ ខាតបង់ខ្លួនប្រាណដោយ នឹកស្មានតែកំលោះដូចពាក្យថា ស្គាល់ធ្លាប់នៅជាមួយគ្នាបាន៦ខែមានកូន ស្រាប់តែលេចមុខប្រពន្ធមកជ្រងោៗ ទើបភ្ញាក់ខ្លួន និយាយលែងចេញ ខាងប្រុសប៉ុនប៉ងដោះដៃ ខាងស្រីឈឺចិត្ត ដើររកកន្លែងប្តឹង ដើម្បីឲ្យទទួលខុសត្រូវ កាលពីរសៀលថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៩ នៅក្នុងសាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។


ស្ត្រីអភ័ព្វស្នេហ៍ មានឈ្មោះ ឃួន ចាន់នី អាយុ២៩ឆ្នាំ កម្មការនីរោងចក្រ អតីតជាសិស្សវិលត្រឡប់មកពីប្រទេសជប៉ុន មានទីលំនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណើត ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។

ចំណែកបុរសចិត្តអប្រិយ ត្រូវបានស្ត្រីខាងលើអះអាងថាឈ្មោះ ឈុំ ស៊ុនលី អាយុ២៨ឆ្នាំ បម្រើការងារ នៅការិយាល័យមេធាវី នៅក្នុងខណ្ឌចំការមន មានទីលំនៅភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមស្ត្រីខាងលើ ដែលវត្តមាននៅសាលាសង្កាត់ចោមចៅ៣ បានរៀបរាប់ទាំងហួសចិត្តថា ក្រោយពីនាងវិលត្រឡប់មកពីរៀននៅប្រទេសជប៉ុនវិញ បានស្គាល់បុរសកំហូចម្នាក់ខាងលើតាមរយៈលេងហ្វេសប៊ុក ដែលអះអាងថាខ្លួនបម្រើការងារនៅការិយាល័យមេធាវីមួយកន្លែង ថែមទាំងប្រាប់ថា រូបគេនៅកំលោះចេស មិនទាន់មានប្រពន្ធទេ សុំស្នេហ៍ សុំស្រឡាញ់ ស្គាល់នឹងជួយរកការងារឲ្យធ្វើ បានជាកម្មការនីរោងចក្រ អស់រយៈពេល៦ខែកន្លងមកហើយ។

ស្នេហាកាន់តែវិវឌ្ឍន៍ទៅមុខ រហូតដល់នាំនាងទៅដេកសម្រាក នៅផ្ទះឯភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ពិតមែន ផ្ទះខាងប្រុសអត់មានមនុស្សស្រី ក៏ប៉ុន្តែមួយរយៈចុងក្រោយនេះ ដោយសារបាត់ ប្តីកំហូចូរពេក មិនបានហៅនាំនាងមកដេកសម្រាកផ្ទះនេះទៀត មិនដឹងថាមានមូលហេតុអ្វី មិនអស់ចិត្ត ធ្វើដំណើរតាំងពីស្ទឹងមានជ័យ រហូតមកដល់ចោមចៅ៣ ស្រាប់តែ ពុទ្ធោ ស្រីកូនខ្ចីម្នាក់ រស់នៅជ្រងោ សាកសួរទើបដឹងថាប្តីអូនជាប្តីរបស់គេទេ ទម្រាំបែកធ្លាយរឿង អស់រលីងហើយ នឹកខំទុកចិត្ត ត្បិតអីប្តីគេសោះ ។ ព្រោះតែប្រពន្ធកូនខ្ចីរវល់នៅឯស្រុក ទើបប្តីនៅម្នាក់ឯងបានដៃ ដើរប្រព្រឹត្តបោកប្រាស់ស្នេហ៍ ។

ប្រភពបន្តទៀតថា ក្រោយពីដឹងបែកធ្លាយរឿងក្នុងរយៈពេល១០ថ្ងៃកន្លងមកនេះ ប្តីឥតខាន់ស្លា ព្យាយាមគេចវេស ផ្តាច់មនោសញ្ចេតនា ស្នេហាហើយ ទូរស័ព្ទក៏លែងលើក រកតែសាកសួរនាំឲ្យដឹងស-ខ្មៅ គ្រាដែលរស់នៅជាមួយគ្នាមានទាំងកូន តែត្រូវបានបុរសរូបនោះបង្ខំឲ្យយកចេញ ។

ដោយទ្រាំលែងបានទើបនៅរសៀលថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៩នេះ សម្រេចចិត្តទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យ៣ តែរឿងហេតុកើតឡើង នៅសង្កាត់ចោមចៅ៣ច្រើនជាង ទើបសមត្ថកិច្ចប្រាប់ឲ្យមកសង្កាត់ចោមចៅ៣វិញ តែត្រូវបានខាងប៉ុស្តិ៍សង្កាត់ចោមចៅ៣ ប្រាប់តែទៅប្តឹងនៅការិយាល័យមេធាវី ជាកន្លែងបុរសរូបនោះធ្វើការ ហើយជាកន្លែងដែលនាងធ្លាប់ស្គាល់ផង តែម្តងទៅ ខណៈដែលនាងចង់ប្តឹង សូមឲ្យ លោកប្តីហេងស៊យ បង់ជម្ងឺចិត្ត ភូតភបោកប្រាស់ថានៅកំលោះមកសុំស្នេហ៍ បានទាំងប្រាណ ហើយចង់បោះបង់នាងចោល ដូចជាជ្រុលពេកទៅហើយ ៕