ឪពុុកចុង ចាប់កូនចុងរំលោភសេពសន្តវៈបានសំរេចជាច្រើនលើក ទ្រាំលេងបានប្រាប់ម្តាយហៅប៉ូលីសចាប់វាយខ្នោះ

ឪពុកចុង​ ចាប់កូនចុងរំលោភ​សេពសន្ថវៈបានសម្រេចជាច្រើនលើក ទ្រាំលេងបានប្រាប់ម្តាយហៅប៉ូលីសចាប់វាយខ្នោះ 

រាជធានីភ្នំពេញ​ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ​ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីរំលោភសេពសន្ថវៈ(ចាប់គំរាមរួមភេទ) នៅចំណុចក្នុងផ្ទះលេខ៣៨ ផ្លូវ២០៩ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅវេលាម៉ោង០៧:៣០នាទីព្រឹក​ ទី២៦​ ខែមីនា​ ឆ្នាំ២០១៩នេះ។

ជនសង្ស័យ១នាក់ ឈ្មោះ ភា សាម៉ឺន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៨ ផ្លូវ២០៩ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន) ។

ជនរងគ្រោះឈ្មោះ ភា យ៉ាយ៉ា ភេទស្រី អាយុ១៦ឆ្នាំ ជានជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៣៨ ផ្លូវ២០៩ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនរងគ្រោះ មានការដាច់រលាត់​ ប្រដាប់ភេទ។

សមត្ថកិច្ចបានរៀបរាប់ប្រាប់ពីដំណើររឿងថា នៅមុនពេលកើតហេតុ ក្នុងឆ្នាំ២០០២ ជនសង្ស័យ និងប្រពន្ធ បានយកក្មេងស្រីរងគ្រោះ មកចញ្ចឹមធ្វើជាកូន នៅដើមឆ្នាំ២០១៨ មិនចាំថ្ងៃខែ ជនសង្ស័យបាននាំជនរងគ្រោះត្រូវជាកូនចញ្ចឹមទៅនេសាទត្រី នៅបឹងទំនប់កប់ស្រូវ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ដោយមានសកម្មភាពស្ងាត់ជនសង្ស័យបានធ្វើសកម្មភាពគំរាមចាប់រំលោភជនរងគ្រោះជាច្រើនលើក រហូតដល់ថ្ងៃទី២២-០៣-២០១៩ពេលព្រឹកជនសង្ស័យ បានធ្វើសកម្មភាពគំរាមចាប់រំលោភជនរងគ្រោះបានសំរេចនៅថ្ងៃទី២៦-០៣-២០១៩ ពេលព្រឹកម៉ោងប្រហែល ០៧និង៣០នាទី ជនសង្ស័យបានធ្វើសកម្មភាពគំរាមចាប់រំលោភលើជនរងគ្រោះ តែត្រូវជនរងគ្រោះរើបំរ៉ាស់ និងខាំដៃជនសង្ស័យរួចគេចខ្លួនបាន ដល់ពេលយប់ជនរងគ្រោះបាននិយាយប្រាប់ម្តាយរបស់ខ្លួនពីរឿងហេតុខាងលើ ។

លុះព្រឹកឡើងថ្ងៃទី២៧-០៣-២០១៩ ម្តាយក្មេងស្រីរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលឃ្មួញ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ នៅចំណុចក្នុងផ្ទះរបស់ខ្លួន លេខ៣៨ ផ្លូវ២០៩ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅវេលាម៉ោង១០:០០នាទី យកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។