លោកវ៉ា​ សាវឿន ចៅសង្កាត់ចោមចៅទី៣ ​ផ្គេីនសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ រឿងសង់រោងការបិទផ្លូវធ្វើប៉ះពាល់ដល់ការធ្វើដំណើរពលរដ្ឋ

លោកវ៉ា​ សាវឿន ចៅសង្កាត់ចោមចៅទី៣ ​ផ្គេីនសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ រឿងសង់រោងការបិទផ្លូវធ្វើប៉ះពាល់ដល់ការធ្វើដំណើរពលរដ្ឋ

ភ្នំពេញ៖ កាលពីថ្ងៃអង្គារ​ ១៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅចំណុចជាប់ផ្សារឯករាជ្យទី២​ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ មានការសង់រោងការបិទផ្លូវ មិនបង្កឲ្យរំខានដល់អាជ្ញាធរបន្តិចសោះឡើយ ប៉ុន្តែធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ហើយការសង់រោងការបិទផ្លូវបែបនេះ លោកវ៉ា​ សាវឿន ចៅសង្កាត់ចោមចៅទី៣ ក៏ហាក់ផ្គេីននិងប្រសាសន៍លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានធ្វើការណែនាំកន្លងមក ។

គួររំលឹកផងដែរថា កន្លងមកលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាព​​ រាជធានីភ្នំពេញ ស្តីពីបញ្ហាមួយចំនួន និងបានជំរុញ ឲ្យអាជ្ញាធរខណ្ឌទាំងអស់ ត្រួតពិនិត្យជាប្រចាំ រាល់សំណង់ផ្សេងៗ ដែលសាងសង់ ពិសេសសំណង់ខុសច្បាប់ ឬសំណង់សង់ខុសកិច្ចសន្យា គ្មានគុណភាព ការសង់រោងបុណ្យ រោងការបិទផ្លូវ ដើម្បីជម្រុញប្រជាពលរដ្ឋ ក្នុងមូលដ្ឋានគោរពច្បាប់ និងការណែនាំ ពីរដ្ឋបាលរាជធានីភ្នំពេញ ជៀសវាងការថ្នាំងថ្នាក់ ពីអ្នករងផលប៉ះពាល់ ។

លោក ឃួង ស្រេង បានរំលឹកទៅលើ ការណែនាំ ទៅដល់ការចត់រថយន្តបាញ់បេតុង ធ្វើឲ្យប៉ះពាល់ដល់ចរាចរ តាមដងផ្លូវ ដូចដែលរដ្ឋបាល រាជធានីភ្នំពេញ ធ្លាប់បានជូនដំណឹង រួចមកហើយ។ ជាមួយគ្នានេះ ក៏ត្រូវពិនិត្យផងដែរ ចំពោះការសង់រោងបុណ្យ រោងការ ដោយមិនត្រូវ ឲ្យបិទផ្លូវទាំងស្រុង ធ្វើឲ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងស្ទះចរាចរ ដែលប្រជាពលរដ្ឋ តែងបង្ហាញការថ្នាំងថ្នាក់ នាពេលកន្លងមក។ ម្ចាស់រោងបុណ្យ ឬរោងការ គួរកទីតាំងសមស្រប ដែលមិនប៉ះពាល់ ផ្លូវសាធារណៈ ដូចជា ទីអារាម ឬតាមភោជនីដ្ឋាន ឬទីតាំងណាដែលសមរម្យ ។
លោកអភិបាលរាជធានី បានបន្តក្រើនរំលឹក ដល់អាជ្ញាធរ និងស្ថាបន័ពាក់ព័ន្ធ ត្រូវបង្កើនប្រសិទ្ធភាពការងារ ទ្វេដងថែមទៀត លើការបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យសក្ត័សម ទៅនឹងទំនុកចិត្ត របស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតអោយ ៕