យុវតីរូបស្រស់​ទេីបកូនខ្ចី តូចចិត្តសង្សារសុំចែកផ្លូវទៀត​ គិតអ្វីមិនចេញ​ សម្រេចចិត្ត លោតទឹកស្ពានកោះពេជ្រ ប៉ុនប៉ង​សម្លាប់ខ្លួន តែផ្អេីលគេជួយ!

រាជធានី​ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ទើបតែកូនខ្ចី តូចចិត្តសង្ស័យសង្សារសុំបែក សុញគំនិតគិតខ្លី​ សម្រេចចិត្តប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន នៅស្ពានកោះពេជ្រ តែត្រូវបានកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់នាំគ្នាជួយឃាត់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ចោមរោមមេីល​យ៉ាងច្រេីន។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡេីង​​កាលពីម៉ោង០៤:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃចន្ទ ទី១៨ ខែមិនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវសុរាម្រិត ខាងមុខណាហ្គាវើរ (NAGA WOLRD-1) ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។

យុវតីដែលប៉ុនប៉ងបញ្ចប់ជីវិតខ្លួន ត្រូវបានសាច់ញាតិមកយកទៅផ្ទះ!

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ នារីវ័យក្មេងម្នាក់ មិនស្គាល់អត្តសញ្ញាណ អាយុប្រហែល២០ឆ្នាំ បានមកអង្គុយផឹកស៊ី ជាមួយមិត្តភក្តិនៅលើសួនច្បារមុខណាហ្គាវើរ ។

មួយសន្ទុះក្រោយមក ស្រាប់តែប៉ុនប៉ងទៅលោតទឹកសម្លាប់ខ្លួន នៅម្តុំស្ពានកោះពេជ្រ តែសំណាងហើយ បានមិត្តភក្ដិជួយឃាត់ទាន់ពេល​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​និងសណ្ដាប់ធ្នាប់ជួយអន្តរាគមន៍ផងដែរ។

បន្ទាប់ពីកើតហេតុមិត្តភក្តិនារីរងគ្រោះ បានចាប់អូសឡើងលើម៉ូតូកង់បីឥណ្ឌា រួចជិះចេញទៅបាត់ទៅ៕ (ម៉េង)