ជនសង្សយ័ជាជនជាតិជប៉ុន៣នាក់ ចាប់អ្នកបើកបររថយន្តតាក់សុី អារកសម្លាប់ រួចប្លន់យករថយន្តម៉ាក មិនបានសំរេច នៅស្រុកពួក ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន២នាក់ រីឯម្នាក់ទៀតរត់គេចខ្លួន
ខេត្តសៀមរាប-ជនសង្សយ័ជាជនជាតិជប៉ុន៣នាក់ ចាប់អ្នកបើកបររថយន្តតាក់សុី អារ ក សម្លាប់ រួចប្លន់យករថយន្តម៉ាក ហាយឡិនឌរ័ មិនបានសំរេច នៅស្រុកពួក ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន២នាក់ រីឯម្នាក់ទៀតរត់គេចខ្លួន។ យោងតាមរបាយការណ៍បឋមពីនគរបាលខេត្តសៀមរាបអោយបណ្តាញផ្សព្វផ្សាយដឹងថា ហេតុការណ៍ដ៍សាហាវនេះបានកើតឡើងនៅវេលាម៉ោងជិត៥កន្លះល្ងាចថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០១៩នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប ។
របាយការណ៍ប៉ូលីសបញ្ជាក់ថា ក្រោយជនសង្ស័យចាប់អារ ក អ្នកបើកបររថយន្តរត់តាកសុីជាជនជាតិខ្មែរ បណ្តាលអោយស្លាប់ក្នុងរថយន្តរួចមក ក្រុមជនសង្សយ័បានអូសសាកសពជនរងគ្រោះទម្លាក់ចេញពីរថយន្ត ហើយនាំគ្នាបើករថយន្តរត់គេច តែចៃដន្យ រេចង្កូតទៅបុកគោយន្ដកន្រ្តៃយ៍ រួចបន្តទៅបុកហាងបាយ ហុង ហាវ ទៅមុខលែងរួច បន្ទាប់មកក៍ត្រូវសមត្ថកិច្ច ឡោមពទ្ឋ័ចាប់បានចំនួន២នាក់ ចំណែកម្នាក់ទៀតបានរត់គេចខ្លួនរួច សមត្ថកិច្ចកំពុងតាមរកក្នុងនោះជនសង្សយ័ ម្នាក់ឈ្មោះNAKAKUKI ឆ្នាំកំណើត 1995 ចំណែកអ្នកផ្សេងទៀតសមត្ថកិច្ចកំពុងសាកសួរ។
ជនសង្ស័យជាឃាតករ មានឈ្មោះ
១- ISHIDA REIMON ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិជប៉ុន
២- NAKA KUKI RYUJI ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិជប៉ុ
ប្រភពពីពលរដ្ឋបានអោយដឹងថាជនរងគ្រោះឈ្មោះ ហឹម ចាន់ រស់នៅខេត្តសៀមរាបជួលផ្ទះគេមុខពេទ្យគន្ទបុប្ផារស់នៅ មានមុខរបររត់ឡានតាក់សុីដឹកភ្ញៀវ ចំណែកប្រពន្ធលក់ដូរចាប់ហួយតិចតួចនៅមុខផ្ទះ ហើយថ្ងៃដែលរងគ្រោះរហូតដល់ស្លាប់នេះ ជនរងគ្រោះបានដឹកភ្ញៀវបរទេសជាជនជាតិជប៉ុនចូលមកតាមច្រកប៉ោយប៉ែតបន្តមកកាន់ខេត្តសៀមរាប ក៍ជួបរឿងឃាតកម្មដោយដៃជនបរទេសសម្លាប់ក្នុងបំណងប្លន់យករថយន្ត៕