លោក វ៉ា សាវឿន ឆេះដុំជាមួយអ្នកសារព័ត៌មានចុះផ្សាយព័ត៌មានមិនពិត រូបលោកនឹងប្តឹង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ខែមិនាឆ្នាំ២០៩ លោក វ៉ា សាវឿន ដែលជាចៅសង្កាត់ចោមចៅ៣ បានមានប្រត្តិកម្មខ្លាំងៗ ជាមួយនឹងអ្នកសារព័ត៌មាន និងផេកហ្វេសបុកមួយចំនួនដែលបានចុះផ្សាយព័ត៌មានពាក់ព័ន្ធនឹងបរិស្ថានសណ្តាប់ធ្នាប់ ធ្វើអោយប៉ះពាក់ដល់កេរ្តិ៍ឈ្មោះនិងស្នាដៃខំបំរើប្រជាពលរដ្ឋកន្លងមក។

ក្រោមប្រសាសន៍របស់លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅ៣ និយាយទៅកាន់អ្នកសារព័ត៌មានទាំងកំហឹងដូច្នោះថា “ពួកអាអស់លោកអ្នកសារព័ត៌មាន ហេតុអីបានចុះផ្សាយព័ត៌មានអញ អញមានគំនុំអីជាមួយពួកហែង…រាល់ថ្ងៃអញខំធ្វើណាស់ដើម្បីប្រជាពលរដ្ឋ តើពួកហែងមានបើភ្នែកមើលអត់…ចំណែករឿងសំរាមកន្លែងណាក៏មានដែរ…តើអញមានគំនុំអីជាមួយពួកអស់លោកហែង…អញលែងអោយអ្នកសារព័ត៌មានចូលមកបរិវេនអញទៀតហើយ បើមកក្នុងនាមជាប្រជាពលរដ្ឋធម្ម ស្វាគមន៍…ហើយរឿងថាអញអង្គុយតែក្នុងបន្ទប់ចាំតែស៊ីញ៉េឯកសារយកលុយនោះគឺអត់មានទេ”។

ក្រោយមានប្រសាសន៍រួចមកលោកបានសង្កត់ធ្ងន់ថា រូបលោកនឹងប្តឹងចំពោះសារព័ត៌មានណា ដែលចុះផ្សាយព័ត៌មានមិនពិតពីរូបលោក។

សូមបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃមុននេះលោក វ៉ា សាវឿន បានដឹកនាំកម្លាំងសង្កាត់ចោមចៅ៣ចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយផ្លូវជាតិលេខ៤ចាប់ពីចំណុចហាងលក់នំប៉័័ង រហូតដល់ផ្សារជម្ពូវន្ត ក្រោយពីមានការចុះផ្សាយព័ត៌មាន៕ សហការី