នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ និងនគរបាលខណ្ឌមានជ័យបង្ក្រាបជាក់ស្តែងក្រុមចោរប្លន់ប្រដាប់អាវុធ៥នាក់
(ភ្នំពេញ) ៖ កម្លាំងការិយាការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ អធិការដ្ឋាននគរបាលខណ្ឌទួលគោក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និង ស្នងការដ្ឋាននគរបាលខេត្តកំពត បានបើកកិច្ចប្រតិបត្តិការបង្ក្រាបជាក់ស្តែង ក្រុមចោរប្លន់ប្រដាប់អាវុធឃាត់ខ្លួនជនសង្ស័យ៥ នាក់ ។
ការឃាត់ខ្លួនក្រុមចោរប្លន់ប្រដាប់អាវុធនេះ បានធ្វើឡើងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដោយបាន បើកកិច្ចប្រតិបត្តិការបង្ក្រាបជាក់ស្តែងក្រុមចោរប្លន់ប្រដាប់អាវុធចំនួន៥នាក់ (ប្រុស៤នាក់, ស្រី១នាក់ ) ។
ក្រុមចោរប្លន់ប្រដាប់អាវុធទាំង៥នាក់ រួមមាន ៖
ទី១.ឈ្មោះ លន់ ស៊ីវថេង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរៈមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នៈ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ទី២.ឈ្មោះ ផេង យុទ្ធនា ហៅ ហ៊ីង (មានដីកាចាប់ខ្លួន) ភេទ ប្រុស អាយុ៣១ឆ្នាំ មុខរបរៈមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលលេខ៩ ផ្លូវលេខ៧៩បេតេ ភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។ ទី៣.ឈ្មោះ ស៊ន់ សេរីវិចិត្រ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅបច្ចប្បន្នៈ ផ្ទះលេខ២០អឺ០ ផ្លូវ២៩០ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។ ទី៤.ឈ្មោះ គង់ សុវណ្ណ ហៅ តៃ(មានដីកាចាប់ខ្លួន) ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅបច្ចុប្បន្នៈ ផ្ទះជួល ផ្លូវ២៦បេតេ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ទី៥.ឈ្មោះ ហៀង ស្រីដែត ហៅ ណែត ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិកហូមកាហ្វេ ផ្សារសុវណ្ណា ទីលំនៅបច្ចប្បន្នៈ ផ្ទះជួលលេខ៩ ផ្លូវ៧៩បេតេ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។
ដកហូតវត្ថុតាងរួមមាន ៖ អាវុធខ្លី១ដើម ម៉ាក កា-៥៩, ម៉ូតូចំនួន០២គ្រឿង ម៉ាក Honda Beat ពណ៌ ខៀវ+ស(ម៉ូតូធ្វើសកម្មភាព) និងម៉ាក Zoomer X (ម៉ូតូជនរងគ្រោះ)។
ករណីទី១ ៖ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ប្រហែល ០១និង០០នាទីរំលងអាធ្រាត្រ ធ្វើសកម្មភាពប្លន់ម៉ូតូម៉ាក Zoomer X ពណ៌ ក្រហម-ខ្មៅពាក់ស្លាកលេខ 1AA-2166 នៅចំណុចផ្លូវបេតុង មុខសាលារៀនចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។ ករណីទី២ ៖ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល០៦និង៣០នាទី ធ្វើសកម្មភាពប្លន់ លុយ ទូរស័ព្ទដៃ និងខ្សែកនៅចំណុច ផ្ទះលេខ៨សេ ផ្លូវលេខ២៧០ ភូមិ៩ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
បច្ចុប្បន្ន ក្រុមចោរប្លន់ប្រដាប់អាវុធទាំង៥នាក់ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ចាត់ការតាមនីតិវិធី ៕