តើរដ្ឋមន្ត្រីដែលជាឪពុក ឯកូនជារដ្ឋលេខាធិការ ក្នុងក្រសួងតែមួយ ជាក្រសួងគ្រួសារឬ?
ភ្នំពេញ៖យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី០៣វិច្ឆិកា ឆ្នាំ២០១៨ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឡាយ ព្រះហស្ថលេខាលើព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង រដ្ឋលេខាធិការ ចំនួន០២រូប និងអនុរដ្ឋលេខាធិការ ចំនួន០៣រូបនៃក្រសួងរ៉ែ និងថាមពល។
ក្នុងព្រះរាជក្រឹត្យនោះ ឃើញមានលោក ស៊ុយ ឌីម៉ង់ ដែលត្រូវបានគេស្គាល់ថា ជាកូនរបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ត្រូវបានតែងតាំងជារដ្ឋលេខាធិការ នៃក្រសួងរ៉ែ និងថាមពលផងដែរ៕