បើគាំទ្រស៊ែ១ ប្រសាសន៍របស់សម្តេច ហ៊ុន សែនបើឪពុករំលោភកូនបង្កើត ចៅបង្កើតកាត់ទោសប្រហាជីវិត
- បើគាំទ្រស៊ែ១ ប្រសាសន៍សម្តេចហ៊ុន សែន ឪពុុករំលោភកូនបង្កើត ចៅបង្កើតកាត់ទោសប្រហាជីវិត
ភ្នំពេញ៖ មុននេះបន្តិចសម្ដេចបានលើកឡើងថា សម្តេច ចង់ ឲ្យ មានទោស ប្រហារជីវិត ចំពោះ អ្នក ដែល ឪពុក រំលោភ កូន ខ្លួន និង តា រំលោភ ចៅ ខ្លួនឯងដោយតាមមតិ នៅ ទូ ទាំង ប្រទេស ។ក្នុងនោះដែរសម្តេច តេ ជោ បាន លើក ឡើង ក្នុង ពិធី ជួប សំណេះសំណាល សួរសុខទុក្ខ ជាមួយ គ្រូ ៗ យុវនារី និង កុមារី រង គ្រោះ នៅ មជ្ឈមណ្ឌល បណ្ដុះបណ្ដាល វិជ្ជាជីវៈ និង ស្ដារ នីតិសម្បទា យុវនារី អា ហ្វេ ស៊ី បកាលពីព្រឹក ថ្ងៃ ទី ១០ មីនា ឆ្នាំ ២០១៩ នេះ យ៉ាង ដូច្នេះ ថា៖<<កាលពីរ ថ្ងៃមុន តា បាន និយាយ មួយ យាយ ថា ចង់ មានគំនិត ផ្តួ ត ផ្តើម ដើម្បី ធ្វើ វិសោធនកម្ម រដ្ឋធម្មនុញ្ញ ឲ្យ មានទោស ចំពោះ ជន ណា ដែល រំលោភ លើក កូន ខ្លួនឯង ។ឪពុក រំលោភ កូន ខ្លួនឯង ជីតា រំលោភ ចៅ ខ្លូ ន ឯង គួរ កម្រិត ទោស ប្រហារជីវិត តែ នេះ គ្រាន់ ជា ការ គិត របស់ តា ទេ តែ យាយ បាន ប្រាប់ តា ថា ដាក់ទោស មួយ ជីវិត បាន ហើយ >> ។ សម្ដេចបានបញ្ចាក់ទៀតថា៖« ការ ធ្វើ វិសោធនកម្ម រដ្ឋធម្មនុញ្ញ អាច នឹង មាន ប្រជាមតិ ថា គួរ នឹង ធ្វើ ឲ្យ មានទោស ប្រហារជីវិត គួរ កំណត់ ត្រឹមតែ ជីតា រំលោភ ចៅ ខ្លួនឯង ឪពុកមា រំលោភ លើក ក្មួយ ខ្លួនឯង កម្រិត ប៉ុណ្ណោះ អាច ជា ការ សម ស្រប ប៉ុន្តែ រឿង នេះ គឺជា ការ គិត របស់ តា ប៉ុន្តែ តា មិន ប្រើ អំណាច ស្នើ សុំ ព្រះមហាក្សត្រ ដើម្បី នឹង ធ្វើការ កែ រដ្ឋធម្មនុញ្ញ ឬ ធ្វើ វិ សោ ន ធ កម្ម រដ្ឋធម្មនុញ្ញ បើ ឲ្យ មានទោស ប្រហារជីវិត ឡើង វិញ ទេ ហើយ មិន ស្នើ សុំ សមាជិក រដ្ឋសភា ស្នើ ធ្វើ វិសោធនកម្ម នោះ ទេ ។ ចាំបាច់ យើង នឹង បើក ធ្វើ ប្រជាមតិ នៅ ទូ ទាំង ប្រទេស ថា តើ ត្រូវ ប្រជាមតិ ឬ អត់ »៕