ល្បែងកត់ឆ្នោតវៀតណាម(ដាក់យីហោK៣៨)រីកដូចផ្សិតនៅខណ្ឌឬស្សីកែវដកស្លាកយីហោK៣៨ចេញហើយតែនៅកត់ឆ្នោតវៀតណាមដដែល

ភ្នំពេញ៖ ទីតាំងកត់ឆ្នោត ដាក់ស្លាកឆ្នោតខ្មែរ តែកត់ឆ្នោតវៀតណាមខុសច្បាប់កំពុងតែរីករាលដាល់ពេញបន្ទុកនៅក្នុងខណ្ឌឫស្សីកែវ ដែលមានទីតាំងទី១នៅក្នុងផ្សារបឹងសាឡាងថ្មី បន្ទុប់លេខD៣១ ភូមិ បឹងសាឡាង សង្កាត់ឫស្សីកែវ។ ទីតាំងទី២នៅជាប់ផ្សារសាំហាន់ផ្លូវលេខ68R កែងផ្លូវបេតុងខាងលិចផ្សារសាំហាន់ភូមិទួលសង្កែ សង្កាត់ទួលសង្កាត់១ ខណ្ឌឫស្សីកែវ ។ ទីតាំងទី៣នៅតាមបណ្តោយផ្លូវលេខ68Rកែងផ្លូវរថភ្លើង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ។ហើយទីតាំងទាំង៣កន្លែងខាងលើនេះ កន្លងមកដាក់យីហោK៣៨ជាសញ្ញាតែមកដល់ពេលនេះបានដក (យីហោK៣៨)ចេញវិញហើយដើម្បីបង្វែភ្នែកអ្នកសារព័ត៌មាន និងសមត្ថកិច្ច។ ហើយទីតាំងនេះដែរត្រូវបានប្រជាពលដ្ឋប្រាប់អោយដឹងថាមេឈ្មោះណូជាអ្នកគ្រប់គ្រងនិងរត់ការណ៍បើកកត់យ៉ាងរលួន បំរើសេវាជួនក្រុមអ្នកញៀនល្បែង កន្ទុយលេខវៀតណាម ដោយពុំដែលឃើញអាជ្ញាធរនិងសមត្ថកិច្ច ពាក់ពន្ធ័ក្នុងខណ្ឌឬស្សីកែវ ចុះបង្ក្រាបឡើយ ថែមទាំងបើកដៃអោយអ្នកកាង ល្បែងឆ្នោត(យីហោK38)បាន អុកឡុក បើកជាច្រើនទីតាំងទៀតសង្ស័យ តែមេកញ្ច្រែង ឆ្នោត( យី ហោk38 )មានខ្នងបង្អែកអ្នកធំនៅពីក្រោយហើយមើលទៅ ទើប អាជ្ញាធរនិងសមត្ថកិច្ច ខណ្ឌឬស្សីកែវ មិនហ៊ានសង្ក្រាប។

ប្រជាពលរដ្ឋបានបន្តប្រាប់អោយដឹងថែមទៀតថានៅមានទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ចំនួន៣ទីតាំងទៀតគឺទីតាំងទី១ជាប់របងផ្សារសាំហាន់ផ្លូវឆ្ពោះទៅជ្រោះបាត់ស្នេហ៍ទីតាំងខាងលើមានមានខ្នងបង្អែកស្នងការនៅកាងរាប់ឆ្នាំមកហើយពំុមានអជ្ញាធរឬសមត្ថកិច្ចពាក់ពន្ធ័ចុះបង្ក្រាបឡើយ។ទីតាំងទី២ផ្ទះលេខ១០៧ ផ្លូវលេវ៦៨ ចំណុចមុខអគ្គីសនីសង្កាត់ទួលសង្កែ១ខណ្ឌឬស្សីកែវ ជ្រកក្រោមស្លាកវីងវេលុយហេងហួរ ទីតាំងទី៣ផ្លូវលំខាងជើងវត្តទួលទល់មុខក្លោងទ្វា សំយាបផ្ទះលក់ឥវ៉ាន់ចាប់ហួយឈ្មោះរុង វាសនា ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ក៏មានការបើកកត់ឆ្នោតវៀតណាមយ៉ាងរលូនដែរតែអាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ានប៉ះពាល់។

ប្រជាពលរដ្ឋ បានរិះគន់ថា ចាប់តាំងពីលោកវរះសេនីយ៍ឯក គល់ យី ឡើង មកកាន់ជាអធិការខណ្ឌឬស្សីកែវ ទើបតែឃើញចុះបង្ក្រាបទីតាំងណេតមួយចំនួនតូចខ្លះដែរ ប៉ុន្តែចំពោះឆ្នោតវៀតណាមខាងលើនេះវិញមិនហ៊ានចុះបង្ក្រាបល្បែងស៊ីសងទាំងនោះទេខ្លាចអស់ដំណែង ចាំទទួលផលពីល្បែងទាំងនោះវិញ ដោយមិនគោរពតាមបទបញ្ជារបស់ សម្ដេច ក្រហោម សខេង ឧបនាយករដ្ឋមន្ត្រៅក្រសួងមហាផ្ទៃដាក់អោយអនុវត្តន៍នោះទេ។

គួររំលឹកផងដែរថា៖ កន្លងមក សម្ដេច ក្រឡាហោម ស ខេង ធ្លាប់បានដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវាទត្រូវតែបង្ក្រាបរាល់ល្បែងសុីសង ខុសច្បាប់គ្រប់ ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាឲ្យបាននូវសន្តិសុខ ភូមិ ឃុំ មានសុវត្តិភាពទាំង៩ ចំណុច ជួនប្រជាពលរដ្ឋ ។
ហើយបើមានសមត្ថកិច្ចណាជាប់ពាក់ពន្ធ័និងកាងល្បែសុីសងត្រូវមានវិធានការតាមផ្លូវច្បាប់ ។ តែផ្ទុយទៅវិញ អាជ្ញាធរ មានសមត្ថកិច្ច ខណ្ឌឫស្សីកែវ មិនបានអនុវត្តន៍ និងគោរពបទបញ្ជារបស់សម្តេចក្រឡាហោម សខេងឡើយ ។