នគរបាល​ជំនាញ​ធ្វើការ​ពិនិត្យ​សាក​សា​ព​នារី​ម្នាក់​ស្លាប់​ដោយ​អំពើ​ឃាតកម្ម​

កណ្ដាលៈ​ នគរបាល​ជំនាញ​ស្រុក​មុខកំពូល​ សហការ​ជាមួយ​នគរបាល​ខេត្តកណ្ដាល​ ចុះ​ធ្វើការ​ពិនិត្យ​សាកសព​នារី​ម្នាក់​ស្លាប់​នៅ​ក្នុង​ប្រឡាយ​ព្រុំ​ដី​ក្នុង​ព្រៃ​មួយ​កន្លែង​ ដែល​សង្ស័យ​ថា​ជា​អំពើ​ឃាតកម្ម​ ។​ ករណី​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​៨​ ខែ​មិ​នា​ ឆ្នាំ​២០១៩​ នៅ​ភូមិ​ក្រោលគោ​ ឃុំ​សំបួរមាស​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​។​

​ មន្ត្រី​នគរបាល​ស្រុក​មុខកំពូល​បាន​ឲ្យ​ដឹង​ថា​ សាកសព​នារី​រង​គ្រោះ​ឈ្មោះ​ នៅ​ ស្រី​លាប​ អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ឬ​ស​ ឃុំ​សំបួរមាស​ ស្រុក​មុខកំពូល​ ។​

​ ប្រភព​ដដែល​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​ មាន​ប្រជាពលរដ្ឋ​ឈ្មោះ​ ពឿ​ន​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ មុ​របរ​កសិករ​នៅ​ភូមិ​ក្រោលគោ​ ឃុំ​សំបួរមាស​ គាត់​បាន​ជិះ​ម៉ូតូ​មក​រាយ​មង​ នៅ​ចំណុច​បឹង​ក្របី​ស្លាប់​ ខណៈ​មក​ដល់​មាត់បឹង​មិនឃើញ​ទូក​នៅ​មាត់បឹង​ ក៏​ជិះ​ម៉ូតូ​ត្រឡប់​មក​វិញ​ ស្រាប់តែ​ឃើញ​កា​តាប​ខ្មៅ​មួយ​ នៅ​ក្បែរផ្លូវ​ឈប់​ចុះ​មក​មើល​ ស្រាប់តែ​ឃើញ​សាកសព​ស្លាប់​ក្នុង​ ប្រឡាយ​ព្រុំ​ដី​ក្នុង​ព្រៃ​ ភ្លាម​នោះ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជិតខាង​ និង​នគរបាល​ជំនាញ​ ចុះ​កន្លែង​កើតហេតុ​ធ្វើការ​កោសល្យ​ធ្វិ​ច្ច័​យ​ រួច​បញ្ជាក់​ថា​ ការ​ស្លាប់​នារី​រង​គ្រោះ​គឺជា​ករណី​ឃាតកម្ម​ ។​ ចំពោះ​ករណី​នេះ​ នគរបាល​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​ស៊ើប​អ​ង្គេ​តរក​មូលហេតុ​ពិត​ និង​តាម​ចាប់​ជន​ដៃដល់​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕