ចាប់ខ្លួនជនជាតិឡាវម្នាក់​ ដកហូតបានថ្នាំញៀន​ ជិតមួយម៉ឺនគ្រាប់​ នៅក្រុងស្ទឹងត្រែង

ច្រេីនម្លឹងៗ​ !!! ចាប់ខ្លួនជនជាតិឡាវម្នាក់​ ដកហូតបានថ្នាំញៀន​ ជិតមួយម៉ឺនគ្រាប់​ នៅក្រុងស្ទឹងត្រែង

ស្ទឹងត្រែង​ ៖ នៅរសៀល​ ថ្ងៃទី៧ ខែមីនា​ ឆ្នាំ២០១៩​ កំលាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានឃាត់ខ្លួនជនជាតិឡាវម្នាក់​ ជាមួយនិងថ្នាំញៀនជិត​ មួយម៉ឺនគ្រាប់។​ ការឃាត់ខ្លួននេះ​ បានធ្វើឡើងនៅចំណុចផ្លូវបំបែកវុឺនខាម ស្ថិតក្នុងភូមិខាំផាត់ សង្កាត់សាមគ្គី​ ក្រុងស្ទឹងត្រែង។ បុរសជនជាតិឡាវខាងលើឈ្មោះ ប៊ុន ម៉ា​ អាយុ៤៣ឆ្នាំ រស់នៅក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានអោយដឹងថា​ មុនពេលឃាត់ខ្លួន ជនសង្ស័យ​បានឆ្លងព្រំដែនពីឡាវ មកជួញដូរគ្រឿងញៀនក្បែរព្រំដែន ក្នុងខេត្តស្ទឹងត្រែង​ ហើយត្រូវបានកំលាំងអាវុធហត្ថដឹងមុន នឹងស្ទាក់ចាប់បាន​ នៅចំណុចខាងលើតែម្ដង។​

ករណីនេះ​ សមត្ថកិច្ថដកហូតបាន ថ្នាំញៀនចំនួន​ ៣៩កញ្ចប់ (ក្នុងមួយកញ្ចប់តូច​ ប្រមាណជា​ ២០០គ្រាប់) និងជាច្រើនពាន់គ្រាប់ទៀត។​ បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនក្នុងទីបញ្ជារការកងរាជអាវុធហត្ថខេត្ត​ ដើម្បីសាកសួរ​ រកអ្នកជាប់ពាក់ព័ន្ធ​ ៕