ឆ្លង​ចរន្តអគ្គិសនី​ បណ្តាល​ឲ្យ​ឆាបឆេះ​ផ្ទះ​លក់​បាយ​និង​កាហ្វេ​

ភ្នំពេញ​ ៖​ នៅ​វេលា​ម៉ោង​ ១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​០៧​ ខែ​មិ​នា​ ឆ្នាំ​2019​ មាន​ករណី​អគ្គិភ័យ​មួយ​កន្លែង​ កើតឡើង​នៅ​ផ្សារ​តា​សេក​តាម​ណ្តោ​យ​ផ្លូវលំ​ ភូមិ​តា​សេក​ សង្កាត់​កំ​បូល​ ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ម្ចាស់​ឈ្មោះ​ ដួង​ តិច​ ភេទ​ប្រុស​ អាយុ​៦៣​ឆ្នាំ​ មាន​ មុខរបរ​:​ លក់​បាយ​នឹង​កាហ្វេ​,​ ប្រភេទ​សំណង់​:​ ថ្ម​ប្រក់ស​ង្គ័​សី​ ទំហំ​ 0២​ម៉ែត្រ​x0៣​ម៉ែត្រ​ ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា​ ឆេះ​ខូចខាត​សំភារៈ​អស់ទាំង​ស្រុង​ ចំនួន​៦​តូ​ម​ រួម​មាន​ឆ្នាំង​ដាំបាយ​ខ្សែភ្លើង​ កង្ហារ​ចង្ក្រានហ្គាស​តុ​កៅអី​ នឹង​ពុំ​បាន​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​នៅ​ក្បែរ​ខាង​ឡើយ​ ។​

​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ថា​ ការ​ឆាបឆេះ​នេះ​ អាច​បណ្តាល​មក​ពី​ ឆ្លង​ចរន្តអគ្គិសនី​ ។​

​ក្នុង​ការ​ឆាបឆេះ​នោះ​ដែរ​ក៏​មាន​រថយន្ត​ការិយាល័យ​អគ្គិភ័យ​ចំនួន​០២​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​០២​ឡាន​ ស្មើនឹង​៨​ម៉ែត្រគូប​ និង​រថយន្ត​ជំនួយ​របស់​អង្គភាព​៩១១​ចំនួន​០២​គ្រឿង​ប្រាស់​ទឹក​អស់​ចំនួន​១​ឡាន​ស្មើនឹង​០៦​ម៉ែត្រគូប​ ។​

​កិច្ច​ប្រតិបត្តិការ​នេះ​ បាន​ពន្លត់​ចប់​នៅ​ម៉ោង​១​និង​១៥​នាទី​រំលង​អា​ធ្រា​ត្រ​នា​ថ្ងៃខែ​ឆ្នាំ​ដដែល​ ដោយ​មិន​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ឬ​ស្លាប់​ឡើយ​ ៕