ឱអស់លោកអ្នកធំ មានលុយ មានអំណាចអើយ គួរតែអាណិតប្រមុខរាជរដ្ឋាភិបាលផងលោកប្រឹងប្រែងកសាងណាស់ ហេតុអ្វីអស់លោកអ្នកមានលុយ គិតតែបំផ្លាញសម្បត្តិជាតិអញ្ចឹង
#ឱអស់លោកអ្នកធំ មានលុយ មានអំណាចអើយ គួរតែអាណិតប្រមុខរាជរដ្ឋាភិបាលផងលោកប្រឹងប្រែងកសាងណាស់ ហេតុអ្វីអស់លោកអ្នកមានលុយ គិតតែបំផ្លាញសម្បត្តិជាតិអញ្ចឹង(ផ្លូវ ថ្នល់ ស្ពាន -ល-)
នាព្រឹកព្រលឹមថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ រថយន្តដ៏ធំនិងដ៏វែងមួយគ្រឿង បានធ្វើដំណើរយ៉ាងរលូនរហូតឆ្លងមកដល់ចំណុចលេីស្ពានស្ទឹងមានជ័យ ។
អ្វីជាការភ្ញាក់ផ្អើលនិងពលរដ្ឋរិះគន់យ៉ាងខ្លាំងក្លា នោះ គឺ រថយន្តដ៏វែងនិងដ៏ខ្ពស់នេះ បានប៉ះនឹងក្បាលស្ពានស្ទឹងមានជ័យ ធ្វើដំណើរលែងរួច ដែលកំពុងបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ។
អ្នកតែងតែធ្វើដំណើរផ្លូវនេះ រិះគន់អាជ្ញាធរខណ្ឌមានជ័យ និងអភិបាលរាជធានីភ្នំពេញ ថា បេីខាងចាប់ម៉ូតូអត់មួក ភ្លេចបិទភ្លើងស៊ីញ៉ូ និង ជិះបញ្ច្រាសឆ្លងផ្លូវបន្តិចបន្តួច មិនដែលលេីកលែងឡេីយ ។ ប៉ុន្តែពេលរថយន្តដ៏ធំឆ្លងកាត់បែបនេះវិញ “ភ្នែកស្រវាំងមេីលលែងឃេីញ៕