អជ្ញាធរខណ្ឌដូនពេញបង្រ្កាបល្បែងហ្គេមបាញ់ត្រីបានច្រើនទូរ ដែលបង្កប់ក្នុងហាងអីនធើណេតយីហោ ឃាត់ខ្លួនមនុស្សបានប្រុសស្រី១០នាក់
(ភ្នំពេញ) ៖ ដោយមានការសម្របសម្រួលពីលោក ចែ សុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបទីតាំងខាងលើ នៅចំណុចផ្ទះលេខ១០៦ ផ្លូវលេខ៦៣ ភូមិទី១២ សង្កាត់ផ្សារថ្មីទី៣ ដែលមានយីហោ ៦៦៦៦ អ៊ីនធឺណែត នឹងបានឃាត់ខ្លួនជនសង្ស័យ១០នាក់ (ប្រុស០៧នាក់ ស្រី០៣នាក់) ក្នុងនោះមានភ្នាក់ ងារចាត់ចែងបើកលេងល្បែងស៊ីសងចំនួនម្នាក់ និងអ្នកលេង៩នាក់កាលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៦និង០០នាទី ។
ជនសង្ស័យរួមមាន ៖
១/-ឈ្មោះគន់ អប្សារ៉ា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ (អ្នកមើលការខុសត្រូវក្នុងទីតាំងល្បែងខាងលើ)។
២/-ឈ្មោះស្រី ពៅ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ។
៣/-ឈ្មោះវ៉ា ស្រីមុំ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរមុខរបរមិនប្រាកដ ។
៤/-ឈ្មោះសុខ ដាវិន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ។
៥/-ឈ្មោះទេព ចាន់ធា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបររត់ម៉ូតូកង់បី ។
៦/-ឈ្មោះឡេង សុគន្ធឆាយា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរមិនប្រាកដ ។
៧/-ឈ្មោះសេង សុធារ័ត្ន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរមុខរបរមិនប្រាកដ ។
៨/-ឈ្មោះឈុន ពុទ្ធា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរមុខរបរមិនប្រាកដ ។
៩/-ឈ្មោះអ៊ុល ចិត្រា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ។
១០/-ឈ្មោះហ៊ឹម ខាន់ណារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនប្រាកដ ។
វត្ថុតាងចាប់យករួមមាន ៖ ទូរហ្គេមបាញ់ត្រីចំនួន០២, កុំព្យួទ័រអ៊ីនធឺណែតភ្នាល់បាល់ចំនួន០៧, លុយចំនួន១០០០០០រៀល(ដប់ម៊ឺនរៀល), សៀវភៅសំរាប់កត់ពង់ចំនួន៤ក្បាល, ឧបករណ៍សំរាប់ជក់គ្រឿងញៀនមួយចំនួន។
ចំពោះមុខកំលាំងកំពុងប្រើប្រាស់វិធានការជំនាញសួរចំលើយរកមេបើកល្បែងស៊ីសងនិងកសាងសំណុំរឿងតាមនីតិវិធី ៕