ក្បួនក្រុមអ្នកតាចិន ចាប់ផ្តើមប្រមូលម្តុំ អង្រួនភ្នំពេញ បង្កផលប៉ះពាល់ការកក់ស្ទះចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ
ភ្នំពេញ៖ ជារៀងរាល់ឆ្នាំក្រោយពេលបុណ្យចូលឆ្នាំប្រពៃណីចិនរយៈពេល១៥ថ្ងៃ ក្បួនដង្ហែអ្នកតាចិន ចូលរូបសឋិតដែលតំណាងអោយអទិទេព គឺជាជំនឿទំនៀមទំលាប់យ៉ាងមុះមុត របស់ប្រជាជនជាតិចិន។
តែបើយើងក្រលេកមើលទីក្រុងភ្នំពេញវិញ នៅតាមបណ្តាដងផ្លូវសំខាន់ៗ មានបងប្អូនប្រជាជនខ្មែរដែលកាត់ខ្សែស្រឡាយចិនទាំងចាស់ទាំងក្មេង បានប្រមូលម្តុំគ្នាយ៉ាងច្រើនកុះករ ដង្ហែក្បួនអ្នកតាចិនចូលរូបទាំងនោះ បង្កអោយមានការកក់ស្ទះចរាចរណ៍ ប៉ះពាក់ដល់អម្មរណ៍បងប្អូនអ្នកធ្វើដំណើរតាមដងផ្លូវ។
ទោះយ៉ាងណា យើងក៏ដឹងថា ពិធីដង្ហែក្បែនអ្នកតាចិននេះមិនមែនជាប្រពៃណីខ្មែរយើងទេ៕