ចុកឈាមដូចអ៊ុកសារ៉េន! ឆ្អែតចិត្តប្អូនធម៌ សុីដាច់ប្រពន្ធបងធម៌ តាមស្វែងរកឃើញឈ្លោះផ្អើលសាលាសង្កាត់
ភ្នំពេញ ៖ បុរសម្នាក់ស្រែកឡូឡា ឆ្ការដៃជើង ដោយមិនសុខចិត្ត ត្បិតមិនគួរឡើយណាប្អូនធម៌ចិត្តពឹសពុលលូកថ្លើមបងធម៌ សុីដាច់ប្រពន្ធខ្លួន ចំនួន៤ដងប៉ុនប៉ងលេបថ្នាំសម្លាប់ខ្លួនព្រោះរឿងឈឺចិត្ត ម្យ៉ាងចាញ់ល្បិចនាងជាប្រពន្ធ ម្យ៉ាងប្អូនធម៌លូកទ្រូងរូងយកថ្លើមបេះយកប្រពន្ធ អស់រយៈពេលជាង១ខែស្រាប់តែនៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ តាមស្វែងរកផ្ទះប្រពន្ធឃើញ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ស្រែកឡូឡា រករឿងខណៈដែលអតីតប្រពន្ធកំពុងសើយសុខ ស្រណុកផ្អែមចិត្តជាមួយប្តីក្រោយនៅផ្ទះល្វែង បុរីសន្តិភាព២ សហគមន៍៦ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ហើយត្រូវបាននាំគ្នាទៅវែកញែកនៅសាលាសង្កាត់ចោមចៅ២ ផ្អើលទាំងសមត្ថកិច្ច មន្រ្តីសង្កាត់ ជួយចាប់បំបែកចេញ ។
ភាគីខាងប្តីដើមមានឈ្មោះ ង៉ែត ផេង អាយុ៣៩ឆ្នាំ មុខរបរ អាជីវករលក់ដូ មានទីលំនៅផ្ទះលេខ៣៨ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ភាគីខាងស្រីអតីតប្រពន្ធ ឈ្មោះ ឈន វ៉ាន់សុីន អាយុ៣៥ឆ្នាំ មុខរបរ ជាអាជីវករ លក់ខោអាវ នៅផ្សារកាណាឌីយ៉ា បច្ចុប្បន្នរស់នៅផ្ទះល្វែង បុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ជាមួយភាគីប្តីក្រោយ ជាបុរសសង្ហា ធ្វើការងារមន្រ្តីអាវុធហត្ថខណ្ឌដង្កោ មានឈ្មោះ ឈឹម ចាន់ធី អាយុ៣៨ឆ្នាំ (តាមការអះអាងពីភាគីប្តីដើម) ហើយក៏ជាមនុស្សរាប់អានគ្នា ជាបងធម៌ ប្អូនធម៌ដែរ ។
តាមសម្តីភាគីប្តីដើម បានឲ្យដឹងថា ខ្លួនរាប់អានគ្នាជាមួយ បុរសឈ្មោះ ឈន វ៉ាន់ធី ជាមន្រ្តីអាវុធហត្ថខណ្ឌដង្កោ ជាបងប្អូនធម៌ អស់រយៈពេលជាង២ឆ្នាំមកហើយ ស្រឡាញ់គ្នាស្អិតរមួត ដុូចបងប្អូនបង្កើត មិនគួរណាចុងក្រោយ លូកថ្លើមបេះយកប្រពន្ធរបស់បងធម៌ ទៅនេបនិត្យធ្វើជាប្រពន្ធខ្លួន ក្នុងរូបភាព បន្លំ ឆបោក ប្រពន្ធប្រើល្បិច ប្តីដើមអាយុ៤០ចូលមកជិតដល់ហើយ គត់ឆ្នាំបែបនេះ ទាល់តែធ្វើជាលែងលះគ្នា ទាមទារឲ្យផ្តិតមេដៃ ជាបណ្តោះអាសន្ន ចាំឆ្នាំផុតគ្រោះយើងយកគ្នាវិញ ខាងប្តីជឿសម្តីស្រីស្តូក ផ្តិតមេដៃឲ្យនាងបាត់ ផ្ទុយទៅវិញបានតែស្នាមមេដៃហើយ ដាក់ប្តឹងឡើងទៅតុលាកា ស្រាលក្រមចេញមកមែនទែន ឥតក្លែងបន្លំទេ អ្នកទាំង២ លែងលះ ផ្តាច់សង្វាស់នឹងគ្នាបាត់ កូន៤នាក់ ប្រុស២នាក់ ស្រី២នាក់ បានទៅខាងប្រពន្ធ តែមិនបានរបស់ទ្រព្យទេ ចិត្តប្រុសចាប់ផ្តើមវិលវល់រារេ ដូចចកអណ្តែតទឹក ទោះជាយំក៏លែងចេញដែរ ស្នាមមេដៃជាភស្តុតាងហើយ ចាប់ផ្តើមខូចចិត្ត ព្យាយាមលេបថ្នាំប៉ុនប៉ងសម្លាប់ខ្លួនចំនួន៤លើក តែមិនបានសម្រេច ខំសម្របខ្លួនតាមយថាកម្ម ស្ងាត់ៗ អតីតប្រពន្ធ ទៅលួចដកលុយពីកុងធនាគារអស់ ប្រើល្បិចសុំក្រៅបន្ថែមទៀត សរុបជាង៨ពាន់ដុល្លា ហើយគេចខ្លួនបាត់ អស់រយៈពេលជាង១ខែ ក្រោយមានសាលក្រមលែងលះ ផ្តាច់មគសង្វាស់ របស់តុលាកា រួចមក ស្រាប់តែនៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ តាមស្វែងរកឃើញ អតីតប្រពន្ធ ទិញផ្ទះល្វែងថ្មី ក្នុងបុរីសន្តិភាព២ សង្ងំសោយសុខ ស្រណុកមានអ្នកស្អំចិត្ត ជាប្អូនធម៌ទៅវិញ ទើបឆោឡោ ភ្ញាក់ផ្អើល ស្រែកឡូឡាឡាំប៉ា រករឿងបាត់លុយពីក្នងកុងធនាគារ ខ្លួនចង់បានសំណង់ ទាមទារនូវទឹកប្រាក់ចំនួន៥៥០០ដុល្លា ទើបនាំគ្នាមកជជែករកខុសត្រូវនៅសាលាសង្កាត់ចោមចៅ២ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ នេះ តែមិនដាច់ស្រេច ដោយសាររឿងរ៉ាវ របស់គ្រួសារខាងលើ ថ្នាក់តុលាកាទេជាអ្នកសម្រេច ហើយចំពោះលួចលុយ បាត់លុយយ៉ាងណានោះ អតីតប្រពន្ធ ទៅដកនៅធនាគារ ឯខាងសង្កាត់អូរឡាំពិក ទើបអាជ្ញាធរ សមត្ថកិច្ចពន្យល់ណែនាំ ឲ្យប្តឹងតវ៉ាយ៉ាងណា ទៅតុលាកាវិញ ចំណែកលុយកាក់ បាត់ក្នុងកុងវិញ មានតែទៅសាកសួរនៅខងធាគារដែលខ្លួន តំកល់លុយនោះ ។
ភាគីខាងស្រីវិញ ឆ្លើយយ៉ាងខ្លី សម្តីសំអាងលើ តុលាកាបានចេញសាលក្រមរួចហើយ លែងលះគ្នា ចំពោះលុយនៅធនាគារ ខ្លួនមិនបានលួចឡើយ ។
ចំណែក ប្រុសសង្ហា អះអាងថាជាមន្រ្តីអាវុធហត្ថ ហើយត្រូវជាប្តីក្រោយរបស់ស្រ្តីខាងលើវិញ ឆ្លើយយ៉ាងខ្លី ដូចគ្នាថា រូបគេមិនបានលួច ឆក់ ប្លន់ យកប្រពន្ធបងធម៌ឡើយ ព្រោះតែឃើញបងធម៌ មានសាលក្រមពីតុលាកា លែងលះគ្នាហើយ ទើបរូបគេ ហ៊ានយកបងធម៌ស្រីធ្វើជាភរិយា ។
ភាពចម្រូងចម្រាស់គ្នារវាង៣ភាគីខាងលើ ទោះជាភាគីខាងប្តីដើម ទាមទារលុយខ្លួន៥៥០០ដុល្លាដើម្បីបញ្ចប់រឿងយ៉ាងណាក្តី មិនទាន់ដាច់ស្រេចនៅឡើយ ចុងក្រោយប្រកែកឈ្លោះគ្នាមួយប្រ៉ាវ សមត្ថកិច្ច អាជ្ញាធរ ចាប់បំបែក ទើបវិលទៅវិញរៀងខ្លួន ៕ សហករី