មានវីឌិអូ៖ ក្រុមចោរស្ទាក់ឆក់ទូរស័ព្ទប្រជាជនពលរដ្ឋនៅក្រោមស្ពានអាកាសស្ទឹងមានជ័យបានបក្ខពួកចំនួន៦នាក់
ភ្នំពេញ៖ ក្រុមចោរស្ទាក់ឆក់ទូរស័ព្ទ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានចំនួន៦នាក់ នៅចំណុចភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ កាលពីវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០៩។
យោងតាមវីឌីអូសុវត្ថិភាពបានបង្ហោះចែកចាយលើសង្គម Facebook កាលពីវេលាម៉ោង២និង៣០នាទីទាបភ្លឹថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០១៩ មានក្រុមក្មេងស្ទាវមួយក្រុមដែលមានគ្នាប្រមាណជាង១០នាក់ ស្ថិតនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ម៉ាក iPhone 6 ពីជនរងគ្រោះ ដែលជាអ្នកធ្វើដំណើរ ជិះម៉ូតូឌុបគ្នា បានសម្រេច ហើយបានរត់គេចខ្លួនបាត់ស្រមោលអស់។ ចំណែកជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ទេ។ តែក្រោយពេលដែលទទួលបានព័ត៌មាននេះ សមត្ថកិច្ចកម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១បានបើកការស្រាវជ្រាវ នឹងចុះ ឃាត់ខ្លួនបានជនសង្ស័យចំនួន៦នាក់ភ្លាមៗ ដែលបានធ្វើសកម្មភាពឆក់ទូរស័ព្ទជនរងគ្រោះ។
ជនសង្ស័យឈ្មោះ ថេន វណ្ណថន អាយុ១៦ឆ្នាំ ស្នាក់នៅភូមិមានជ័យ១ ខណ្ឌមានជ័យ ក្នុងចំណោម បក្ខពួកទាំង៦នាក់ ដែលបានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ជនគ្រោះ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទជនរងគ្រោះពិតប្រាកដមែន។ ជនសង្ស័យទាំង៦នាក់ខាងលើសមត្ថកិច្ចបានពិនិត្យឃើញមានផ្ទុកសារធាតុញៀន។
ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់សមត្ថកិច្ចបានសាកសងនិងឃាខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ ដើម្បីបញ្ជូនទៅអធិការនគរបាលខណ្ឌមានជ័យបន្តនិតិវិធីចាត់ការតាមច្បាប់៕ បក្សីចាំក្រុង