គួរអោយអាសូរស្ត្រីម្នាក់ស្គាល់ប្ដីហេងស៊យតាមហ្វេសប៊ុកនិងរួមរស់ជាមួយគ្នារហូតពោះធំ7 ខែប្តីរត់ចោលនាងអត់លុយកើតកូនម្នាក់ឯងសុំសប្បុរសជួយ

 

ភ្នំពេញ ៖ ស្ត្រីម្នាក់បានឈឺពោះឆ្លងទន្លេតែម្នាក់ឯងនៅពេទ្យបង្អែក បែកចាន ដោយសារស្ថានភាពមិនសូវស្រួល ខាងពេទ្យបង្អែកក៏ដឹកនាងមកមជ្ឈមណ្ឌលគាំពារមាតានិងទារក (មន្ទីរពេទ្យជប៉ុន) ទាំងស្ថានភាពគ្មានលុយមួយរៀលដោយសារប្ដីហេងស៊យស្គាល់តាមហ្វេសបុកមានផ្ទៃពោះរត់ចោលបាត់រហូតដល់នាងគ្រប់ខែឈឺពោះឆ្លងទន្លេនៅមជ្ឈមណ្ឌលគាំពារមាតានិងទារក (មន្ទីរពេទ្យជប៉ុន)ទាំងវេទនាបំផុតដោយសារគ្មានលុយមួយរៀលនៅក្នុងខ្លួនហើយអំពាវនាវអោយសប្បុជនជួយ ។
ហេតុការណ៍ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី 13 ខែកុម្ភៈឆ្នាំ 2019នៅមជ្ឈមណ្ឌលគាំពារមាតានិងទារកដែលហៅថាមន្ទីរពេទ្យជប៉ុន ។
បើទោះបីយ៉ាងណានាងកំសត់ខាងលើមានតែប្អូនស្រីម្នាក់គត់ដែលនៅជាមួយដោយស្ថានភាពក្រីក្របំផុត។
នាងកំសត់ដែលត្រូវប្តីរត់ចោលនោះមានឈ្មោះ
វីស្រ៊ាន់អាយុ 25 ឆ្នាំ រស់នៅភូមិបូរីកម្មករឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្តាល ចំណែកប្តីហេងស៊យ ឈ្មោះប៊ិនអាយុ 27 ឆ្នាំមុខរបរជាតៃកុងអាអុិច មានស្រុកកំណើតរស់នៅផ្សារក្រោលគោ ខេត្តស្វាយរៀង ។
ស្ត្រីខាងលើបានរៀបរាប់ឲ្យដឹងថានាងបានស្គាល់ប្ដីហេងស៊យរបស់នាងតាមរយៈការលេងហ្វេសប៊ុករយៈពេល ១ឆ្នាំមកហើយហើយការរស់នៅជាមួយគ្នាគឺពុំសូវមានសេចកសុខឡើយ ក្រោយមកក៏មានផ្ទៃពោះ ខណះនោះប្តីរបស់នាងក៏បានដឹងដែរ ។ ក្រោយពីមានផ្ទៃពោះនាងពុំមានអ្វីហូបគ្រប់គ្រាន់ទេពេលបាន៧ខែប្តីធ្វើអីលែងកើតក៏បានរត់ចោលនាងបាត់រហូតតែម្ដង បណ្ដាលឱ្យនាងគ្មានលុយចាយវាយឬទុកសម្រាប់ឆ្លងទន្លេទេ ។
នាងបន្តថាខណៈនាងពោះធំដែលជាកូនដំបូងបាន៧ខែហើយប្ដីរត់ចោលនាងបានមករស់នៅជាមួយប្អូនស្រីដោយធ្វើការអ្វីមិនកើតឡើយ ដែលពីមុននាងបានជួយលក់ខោអាវគេនៅផ្សារ យកកម្រៃយកមកចិញ្ចឹមជីវិតខ្លះខ្លះប៉ុន្តែក្រោយមកពេលមានផ្ទៃពោះជិតគ្រប់ខែធ្វើអ្វីមិនកើតបានរស់នៅជាមួយប្អូនដោយប្អូនចិញ្ចឹមដោយស៊ីអត់ស៊ីឃ្លានរហូតមក ។
បន្ទាប់ពីប្តីរត់ចោលហើយបិទទូរសព្ទ័រហូត នាងសុំលុយពីប្តីហេងស៊យរបស់នាងមិនបាននាងក៏អស់សង្ឃឹមរហូតដេកបង្ហូរទឹកភ្នែកស្ទើររាល់យប់នឹកឃើញដល់ពេលសម្រាលកូនតើសង្ឃឹមទៅលើអ្វីបើលុយក៏គ្មានមួយរៀលបែបនេះ ។
នាងបន្តថាកាលពីព្រឹកមិញថ្ងៃទី 13 ខែកុម្ភៈឆ្នាំ 2019 នាងបានឈឺពោះធ្លាក់ទឹកភ្លោះហើយទើបប្អូនស្រីនាងជួយនាំមករកពេទ្យបង្អែកបែកចានតែដោយសារ ពេទ្យថាមានសភាពមិនសូវល្អក៏ដឹកតាមរថយន្តសាមុយមកមន្ទីរពេទ្យជប៉ុនវិញ ។
ដោយសារគ្មានអ្វីទីពឹងពេលនេះស្ត្រីមានផ្ទៃពោះគ្រប់ខែឡើងលើបានសំណូមពរឲ្យសប្បុរសជនជួយនាងផងដោយសារនាងគ្មានលុយមួយរៀលទេហើយកំពុងសំរាកចាំសម្រាលកូននៅ នៅមជ្ឈមណ្ឌលគាំពារមាតានិងទារក(មន្ទីរពេទ្យជប៉ុន) ។ សហការី