ក្រសួងការងារ៖ ចេញសេចក្តីប្រកាសមួយ អនុញ្ញាតឱ្យ កម្មករ និយោជិត របស់ខ្លួនឈប់សម្រាកចំនួន៣ថ្ងៃ នៅថ្ងៃបុណ្យអុំទូក
ក្រសួងការងារ៖ និង បណ្តុះ បណ្តាល វិជ្ជាជីវៈ បានបញ្ជាក់ ប្រាប់ ដល់ ម្ចាស់ និង នាយក សហគ្រាស គ្រឹះស្ថាន ទាំងអស់ អនុញ្ញាត ឱ្យ កម្មករ និយោជិត របស់ ខ្លួន ឈប់ សម្រាក ដោយ មាន ប្រាក់ឈ្នួល ក្នុង ឱកាស ព្រះរាជ ពិធី បុណ្យ អុំទូក បណ្តែត ប្រទីប និង សំពះ ព្រះខែ អកអំបុក រយៈពេល ៣ថ្ងៃ ពី ថ្ងៃទី ២១-២២ និង ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨។ នេះបើ តាម សេចក្តី ជូន ដំណឹង របស់ ក្រសួង ការងារ នាថ្ងៃនេះ។
ក្រសួងបានអះអាងផងដែរថា ក្នុង ករណី ចាំបាច់ បំផុត ដែល មិន អាចបញ្ឈប់ សកម្មភាព របស់ខ្លួន បាន នាឱកាស ពិធី បុណ្យ អុំទូកនេះ ម្ចាស់ និង នាយក សហគ្រាស គ្រឹះស្ថាន ត្រូវ សម្របសម្រួល ជាមួយ កម្មករ និយោជិត ឱ្យមាន ការ ស្ម័គ្រចិត្ត ព្រមទាំង បែង ចែក ពេល វេលា និងថ្ងៃ ឈប់សម្រាក បុណ្យ ឱ្យ បាន សមស្រប។
ជាមួយគ្នានេះ កម្មករនិយោជិត ដែល ធ្វើការ នៅថ្ងៃ ឈប់ សម្រាក នេះ គឺ មាន សិទ្ធិ ទទួល នូវ ប្រាក់ បំណាច់ បន្ថែម ដែល មាន ចំនួន ស្មើ នឹងប្រាក់ ឈ្នួល ថ្ងៃធ្វើការ ធម្មតា ៕