ចាប់ផ្សឹក កូននេន៤អង្គបន្ទាប់ពីនាំគ្នាលួច ឆាន់គ្រឿងស្រវឹងក្នុងកុដ នៅស្រុកបសេដ្ឋ
ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍នេះបានកើតឡើងកាលពី ម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១២ ខែកុម្ភ: ឆ្មាំ២០១៩ នៅក្នុងវត្តទួលគ្រួស ដែលស្ថិតនៅភូមិដំបូកខ្ពស់ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
លោកនេន០៤អង្គ បានលួចឆាន់គ្រឿងស្រវឹង ចំនួន១៤កំប៉ុង {ស្រាបៀរកម្ពុជា និងហ្គេនស្បឺត} នៅក្នុងកុដិ ក្នុងវត្តទួលគ្រួសតែម្តងមានព្រះនាម ៖ ឈ្មោះ ម៉េង កាណៃ អាយុ១៦ឆ្នាំ រស់នៅភូមិគោកកណ្តាល ឃុំភក្តី ស្រុកបសេដ្ឋ, ឈ្មោះ សាយ ថង អាយុ១៤ឆ្នាំ រស់នៅភូមិដំបូកខ្ពស់ ឃុំផុង ស្រុកបសេដ្ឋ, ឈ្មោះ ឡុង ឆវ័ន អាយុ១៦ឆ្នាំ នៅភូមិគោកកណ្ដាល ឃុំភក្ដី ស្រុកបសេដ្ឋ និងទី និងឈ្មោះ រុន រ៉ាណា អាយុ១៨ឆ្នាំរស់នៅភូមិគោកកណ្តាល ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បច្ចុប្បន្នទាំង០៤អង្គស្នាក់នៅក្នុងវត្តទួលគ្រួសខាងលើ ។
លុះដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ការិយាល័យធម្មការ និងសាសនាស្រុកបសេដ្ឋ បានសហការជាមួយចៅអធិការវត្ត និងព្រះអនុគណស្រុក អនុវត្តតាមវិន័យសាសនា បានផ្សឹកនេនទាំង៤អង្គ បញ្ជូនឮ្យទៅផ្ទះរៀងៗខ្លួន ៕ សហការី