សត្វស្វាកាចមួយក្បាលដែលខាំសិស្សបឋមសិក្សាព្រះនរោត្តមចំនួន២នាក់ ត្រូវបានកម្លាំងជំនាញ ប្រើកាំភ្លើងថ្នាំសណ្តំបាញ់ និងយកទៅរក្សាទុកនៅសួនសត្វភ្នំតាម៉ៅ

ភ្នំពេញ៖ សត្វស្វាញីធំ១ក្បាល បានដេខាំសិស្សសាលាបឋមសិក្សាព្រះនរោត្តមចំនួន២នាក់ បង្កអោយរងរបួស ហើយសត្វស្វានោះត្រូវបានកម្លាំងជំនាញរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រើកាំភ្លើងថ្នាំសណ្តំបាញ់ រួចប្រគល់ទៅមន្រ្តីអភិរក្សសត្វព្រៃ ដើម្បីរក្សាទុក។

ហេតុការណ៍បានកើតឡើងនៅវេលាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅម្តុំបរិវេនសាលាបឋមសិក្សាព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

ប្រភពពីមន្ត្រីរដ្ឋបាលខណ្ឌដូនពេញបានអោយដឹងថា សត្វស្វាដែលកាចសាហាវនេះបានបង្កភាពភ័យខ្លាច និងបានដេញខាំ សិស្សបឋមសិក្សាព្រះនរោត្តមចំនួន០២នាក់ នាថ្ងៃទី១២មកម្លេះទើបជំនាញរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រើកាំភ្លើងថ្នាំសណ្តំបាញ់ និងយកទៅប្រគល់ជូនសួនសត្វភ្នំតាម៉ៅ ដើម្បីថែរក្សាទុកជាស្ថាពរហើយ ។

ចំណែកកុមារដែលរងគ្រោះ ក៏ត្រូវបានទទួលការពិនិត្យព្យាបាល និងប្រាក់ឧបត្ថម្ភមួយចំនួន ពីរដ្ឋបាលខណ្ឌដូនពេញផងដែរ ៕